នៅចាំទេក្មេងដែលស្ពាយថង់ទៅរៀន ថ្ងៃនេះលោកស្រី ទ្រី ដាណា​ បានទៅដល់ផ្ទះក្មួយ និងទិញកាតាបថ្មី សំភារៈសិក្សា ជូនក្មួយ អមជាមួយសារយ៉ាងមានអត្ថន័យថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាង​ ដ៏៏ល្បីឈ្មោះ និងជាម្ចាស់ប្រេន ដ៏ល្បីឈ្មោះ ក្នុងប្រទេសកម្ពុជា ហើយលោកស្រី តែងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពិសេសពេលដែលលោកស្រី​បានចុះទៅជួយដល់ បងប្អូនយើងកំពុងតែជួបនូវការលំបាក នៅតាមបណ្តាខេត្ត ពេលគ្រោះទឹកជំនន់​ នានានោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមុននេះបន្តិច លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងខ្លីថា “ថ្ងៃមុនឃើញរូបគាត់ស្ពាយថង់ ជំនួសកាតាបចូលសាលា ពិតជាអាណិតណាស់ ឥឡូវនាងខ្ញុំ និងស្វាមី បានរកគាត់ឃើញហើយ នៅឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង។ ម្ដាយឪពុកគាត់ ជាអ្នកនេសាទ នៅលើទូក ចំណែកកូនទាំង៣ ផ្ញើយាយនៅលើគោក ដើម្បីបានរៀនសូត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នាចង់បានកាតាបថ្មី ឥឡូវទិញកាតាបឱ្យម្នាក់មួយ សម្ភារៈសិក្សា ជួយជាស្បៀងអាហារខ្លះ និងថវិកា ទុកដោះស្រាយចិញ្ចឹមកូនទាំង៣។ ប្រឹងរៀនណាក្មួយៗ ការតស៊ូនឹងធ្វើឱ្យក្មួយៗ ផុតពីការលំបាក “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនសរសើរពីទឹកចិត្តរបស់លោកស្រី និងស្វាមី ដែលបានជួយដល់ ក្មេង និងចាស់ជរា ដែលកំពុងតែជួបនូវការលំបាកនានា នៅក្នុងប្រទេស៕

Related posts