ចុម!!ផ្លូវទៅព្រលានយន្តហោះ ជើងហោះហើរគ្រប់ប្រភេទ នៅមីយ៉ាន់ម៉ា ត្រូវបិទទាំងអស់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើការពង្រាយកម្លាំង គ្របដណ្ដប់ពេញផ្ទៃប្រទេស បន្ទាប់ពីធ្វើរដ្ឋប្រហា និងឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមហេតុផលថា មិនទទួលស្គាល់ ការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយចោទថាការបោះឆ្នោត ត្រូវបានលួចបន្លំ តាមរយៈឈ្មោះស្ទួនរបស់អ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតនៅតាមការិយាល័យជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាម៉ិញ ទន្ទឹមនឹងការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ឃើញថា ខាងក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើការបិទការចេញចូល ទាំងក្នុងនិងក្រៅប្រទេសមិនឱ្យមានជើងហោះហើរ ហើយផ្លូវទៅព្រលានយន្តហោះ ត្រូវបានបិទ រាល់ជើងហោះហើរត្រូវបានផ្អាក​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ក្រោយពេលក្ដោបក្ដាប់ប្រទេសភ្លាម បណ្ដាញអ៊ីនធើណេត ទូរទស្សន៍ វិទ្យុ រួមទាំងប្រព័ន្ធទូរស័ព្ទ ត្រូវបានកាត់ផ្ដាច់ ម៉ាស៊ីនអេធីអឹម និងធនាគារទាំងអស់ត្រូវបានបិទ ចំណែកឯពលរដ្ឋ និង ឥស្សរៈជនសាធារណៈ ដូចជា អ្នកចម្រៀង អ្នកនិពន្ធ មួយចំនួន ត្រូវបានចាប់ខ្លួនពីសំណាក់ ក្រុមយោធា ដោយសារពួកគេ បានបញ្ចេញមតិ និយាយគាំទ្រលោកស្រី អ៊ុង សានស៊ូជី និង គាំទ្រលទ្ធិប្រជាធិបតេយ្យ ។ ក្នុងនោះដែរ បើតាមពាក្យលេចលឺ តៗគ្នារបស់ប្រជាជនមីយ៉ាន់ម៉ាបានឱ្យដឹងថា នៅពេលយប់ អាចនឹងត្រូវផ្ដាច់ទឹកផ្ដាច់ភ្លើង នៅក្នុងប្រទេសទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់ពី យោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានឱ្យដឹងថា ខាងយោធា នឹងធ្វើការគ្រប់គ្រងប្រទេសរយៈពេលមួយឆ្នាំ រហូតដល់ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះបានបញ្ចប់ ខាងយោធា នឹងរៀបចំការបោះឆ្នោតឡើងវិញ ហើយព្រមប្រគល់អំណាច ទៅដល់បេក្ខភាពដែលបានជាប់ឆ្នោតវិញ ៕

Related posts