នៅព្រឹកថ្ងៃទី ០២ ខែ កុម្ភៈនេះ ក្រសួងធនធានទឹក និង ឧតុនិយម បានជូនដំណឹងពីការព្យាករណ៍អាកាសធាតុ ឱ្យដឹងថា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីមធ្យម ទៅខ្លាំង ។ ចំណែកឯ នៅថ្ងៃទី ៨ និង ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ និង ឥទ្ធិពលខ្យល់ប្រ៊ីស (BREEZE) ដែលបក់មកពីឈូងសមុទ្រថៃ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២០ °C
-សីតុណ្ហភាពអតិបរមា មាន ពី ៣១-៣៤ °C,
– នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានភ្លៀងពីខ្សោយ ទៅមធ្យម នៅខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខែត្តបាត់ដំបង និងខេត្តប៉ៃលិន ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២០-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានភ្លៀងខ្សោយ នៅតំបន់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មាន ពី ២០-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
– នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២១-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C មានភ្លៀង ពីខ្សោយ ទៅមធ្យមនៅខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ៕