ផ្ទុះការរិគុណនៅពេល!! បែកធ្លាយគ្រូនៅសាលាសន្ធរម៉ុក យកលុយកូនសិស្ស ១ ខែ ៦ ម៉ឺនថ្លៃដឹងគុណ ហើយដេញចេញក្រៅថ្នាក់បើអត់រៀនគួរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍នូវបញ្ហាមួយដែលកើតឡើងចំពោះអាណាព្យាបាលសិស្សដែលមានកូនរៀននៅសាលាសន្ធរមុខ ជុំវិញរឿងរ៉ាវគ្រូបង្រៀននៅសាលាសន្ធរមុខ ទាលុយកូនសិស្ស ១ ខែ ៦ ម៉ឺនរៀល ថ្លៃដឹងគុណគ្រូ និង គ្រូបង្រៀនបានបោះពាក្យសម្ដីថា បើមិនរៀនគួរទេ ទៅរកគ្រូសាលាណាផ្សេងរៀនទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងហេតុនេះគឺកើតឡើងកាលពីថ្ងៃទី ២៨ ខែមករា​ ឆ្នាំ ២០២១ ដែលមានគណនីហ្វេសប៊ុកជាអាណាព្យាបាលសិស្សម្នាក់ មានឈ្មោះ Bunthoeun Ev បានបង្ហោះសារជាមួយរូបភាពកូនរបស់ខ្លួនថា «កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថាបើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុកបើមិនរៀនគួរក៏ត្រូវបង់លុយដែរ ថ្លៃរៀនគួដឹងគុណគ្រូមួយខែ ៦០០០០ ៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយឱ្យកូនរៀនគួរមិនបានផង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយទៀតឈ្មោះ Srey Neth SreyNeth បានស៊ែផុសខាងលើ ហើយបានចែករំលែកសារឱ្យដឹងដែរថា ខ្លួនក៏បានជួបរឿងស្រដៀងគ្នាបែបនេះផងដែរ ។

នេះជាសារដែលម្ចាស់គណនីខាងលើបានបង្ហោះ ៖ «សុំទោសទុកជាមុន បើនាងខ្ញុំ post ទៅមានការប៉ះពាល់ ដោយសារករណីនេះស្រដៀងគ្នាជាមួយកូនខ្ញុំដែរ ។ កូនប្រុសពៅខ្ញុំរៀនថ្នាក់ទី ៦ នៅសាលាសន្ធរម៉ុកដែរ គ្រូទាលុយ ៦ មុឺនរៀល តាំងពីថ្ងៃចូលរៀនទី ១ ។ ខ្ញុំសួរថាថ្លៃអីគេអ្នកគ្រូ គាត់ថាវាជាការដឹងគុណរបស់ឪពុកម្តាយចំពោះគ្រូដែលគាត់មើល និង បង្រៀនកូនយើង អុញ…ខ្ញុំគាំងម៉ង ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់ នៅមានច្រើនទៀតដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីង បន្ទាប់មកទៀត ទារលុយម្នាក់ ២ មុឺនរៀល ទិញកង្ហារ ហើយថ្នាក់គាត់សិស្សសរុបជាង ៣០ នាក់ ។ ខ្ញុំសុំសួរដូចឆោត អារឿងលុយទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំ ឱ្យតែពេលចូលរៀនគឺប្រមូលហើយ អត់យល់! នៅមានទៀត មិនទាន់អស់ទេ យកពីសិស្ស ១ ថ្ងៃ ៥០០ រៀលផ្សេងទៀត និង រ៉ៃលុយពីសិស្សម្នាក់ ៥០០ រៀលរាល់មួយអាទិត្យម្តង ថ្លៃទិញទឹកជូនអ្នកគ្រូពិសា ចា៎…នេះចូលរៀនអត់ទាន់ដល់មួយខែទេ ចាំមើលតើខែបន្ទាប់ៗនៅមានអីកើតឡើងទៀត…ហើយសូមបញ្ជាក់ផងដែរ អា ៦ មុឺនថ្លៃទឹកចិត្តហ្នឹង គឺជូនជារៀងរាល់ខែ ខកបានតែហាមខាន ។ សុំបញ្ជាក់មួយទៀត ៖ បើលុយរៀនគួរ ខ្ញុំមិនថាទេ ព្រោះនេះជារឿងធម្មតា ដែលគាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាម៉ិញ យើងក៏ពុំទាន់ឃើញមានការបកស្រាយត្រលប់មកវិញពីសំណាក់អ្នកគ្រូ ចំពោះអ្វីដែលអាណាព្យាបាលបានលើកឡើងនេះដែរ តែពួកយើងក៏ចង់ដឹងឱ្យបានច្បាស់ ថាតើវាជាការពិតឬយើងណា? ព្រោះបើបែបនេះមែន គឺចាំបាច់ត្រូវមានការអន្តរាគមន៍ជាបន្ទាន់ ចៀសវាងប៉ះពាល់ដល់កិត្តិយស និង តម្លៃគ្រូបង្រៀនល្អផ្សេងៗទៀត ៕

Related posts