តារាចម្រៀងជើងចាស់ ៥ ដួង នៅតែខ្លាំងគ្មានគូប្រជែង ទោះតារាថ្មីៗរះគរដូចភ្នំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីតារាចម្រៀងស្រីៗ ច្បាស់ណាស់មហាជននឹងនឹកគិតដល់តារាចម្រៀងមានឈ្មោះបោះសំឡេង ឱក សុគន្ធកញ្ញា មាស សុខសោភា សុគន្ធ នីសា និង ពេជ្រ សោភា ជាដើម ដែលតារាចម្រៀងស្រីទាំងនេះកំពុងអុកឡុកពិភពសិល្បៈផ្នែកចម្រៀងយ៉ាងខ្លាំង ហើយក៏ទទួលបានការគាំទ្រខ្លាំងពីមហាជនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើនិយាយដល់សម័យទសវត្សរ៍ឆ្នាំ ៨០ និង ៩០ ជាង វត្តមានរបស់តារាចម្រៀងជើងចាស់ ៥ ដួង ដូចជាអ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាង ហ៊ឹម ស៊ីវន អ្នកនាង សួន ចន្ថា អ្នកនាង ឆោម ឆវិន និង ទូច ស៊ុននិច ជាដើម ពិតជាខ្លាំង ហើយបើគិតមកដល់សម័យថ្មីនេះ ទោះមហាជនភាគច្រើន ពិសេសយុវវ័យចូលចិត្ត និង និយមខ្លាំងតែលើតារាចម្រៀងសម័យថ្មីក្តី ប៉ុន្តែនៅមិនទាន់តារាចម្រៀងណាម្នាក់អាចមកប្រៀបនឹងពួកគាត់បានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- អ្នកនាង ម៉េង កែវពេជ្ជតា
តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលជាង ២០ ឆ្នាំផ្លាយហើយ អ្នកនាងតែងតែបានបំពេអារម្មណ៍មហាជនគ្រប់ស្រទាប់វ័យឱ្យលង់ស្តាប់នឹងសំនៀងផ្អែមមុតរបស់អ្នកនាង ។ គ្រប់បទគ្រប់ស្ទីល សុទ្ធតែតារាចម្រៀងស្រីជើងចាស់រូបនេះធ្លាប់បានឆ្លងកាត់ និង ទទួលបានការគាំទ្រខ្លាំង ។ មកដល់ពេលនេះអ្នកនាងនៅតែទទួលបានការគាំទ្រខ្លាំងក្នុងស្រទាប់មហាជន ទាំងក្នុងស្រុក និង ក្រៅស្រុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-អ្នកស្រី ហ៊ឹម ស៊ីវន
អ្នកស្រី ហ៊ឹម ស៊ីវន ក៏ជាតារាចម្រៀងជើងចាស់តែខ្លាំងផងដែរ ដូចពាក្យចាស់តែងពោលថា ខ្ញីកាន់តែចាស់ខ្លាំងកាន់តែហឹរ គឺមិនខុសឡើយ ដោយអ្នកស្រីនៅតែជាទីពេញនិយម និង ទទួលបានការគាំទ្ររាល់ពេលដែលអ្នកស្រីបានបង្ហើរសំនៀងដ៏ពីរោះក្រអួនក្រអៅរបស់ខ្លួនម្តងៗតាមឆាកប្រគំតន្រ្តី និង ព្រឹត្តិការណ៍នានា ។ អ្នកស្រី ហ៊ឹម ស៊ីវន នៅតែមានឥទ្ធិពលខ្លាំងក្នុងស្រទាប់មហាជនទូទៅ ជាពិសេសគឺបងប្អូនពុកម៉ែមាមីង មិនថាអ្នកទីក្រុង ឬ អ្នកជនបទឡើយ គឺចូលចិត្តស្តាប់សំនៀងរបស់តារាចម្រៀងជើងចាស់រូបនេះណាស់ ។

៣-កញ្ញា ទូច ស៊ុននិច្ច
បើទោះបីបាត់មុខឈឹងពីវិស័យសិល្បៈផ្នែកចម្រៀង និង មិនអាចបង្ហើរសំនៀងបានដូចកាលពីមុនក្តី ប៉ុន្តែមន្តស្នេហ៍សំនៀងរបស់អតីតតារាចម្រៀងដែលមានប្រវត្តិគួរឱ្យចង់ចាំ ទូច ស៊ុននិច ពីអតីតកាល នៅតែជាទីពេញនិយមស្តាប់របស់មហាជនជាច្រើនដដែល មិនថាអ្នកក្រុង អ្នកស្រែ អ្នកចម្ការឡើយ ដោយសារទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ និង មិនអាចដកចិត្តបាននោះ ។ គ្រប់គ្នានៅតែចងចិត្តចង់ស្តាប់ការច្រៀងរបស់តារាចម្រៀង ទូច ស៊ុននិច ជាថ្មី តែយ៉ាងណានោះគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ ព្រោះថាពេលនេះនាងមិនអាចមានសមត្ថភាពច្រៀងបានពេញលេញដូចមុនឡើយ ដែលសូម្បីតែនិយាយក៏មានការលំបាក ។ ទោះជាយ៉ាងនេះក្តី កន្លងទៅនេះ តារាចម្រៀង ទូច ស៊ុននិច នៅតែខិតខំព្យាយាមដើម្បីអ្នកគាំទ្រ ដោយបានចេញបទចម្រៀងប៉ុន្មានបទផងដែរ តាមរយៈការបង្ហើរសំនៀងក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ញើដល់អ្នកគាំទ្រពីក្រៅប្រទេសនោះ ។

៤-អ្នកនាង សួន ចន្ថា
ប្រឡូកវិស័យចម្រៀងអស់ប្រមាណជា ២០ ឆ្នាំមកនេះ អ្នកនាង សួន ចន្ថា នៅតែខ្លាំង និង អាចទាញប្រជាប្រិយភាពខ្លួនបានដដែល ព្រោះទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ ។ គេនៅចាំបានថា កាលពីអតីតអ្នកនាង សួន ចន្ថា គឺជាតារាចម្រៀងសិចស៊ី និង យ៉េៗម្នាក់ ហើយបទរបស់អ្នកនាងដែលល្បីខ្លាំងមានចំណងជើងថា «អាសេឡេហេ» «កាមទេពស្នេហ៍» រួមនឹងបទជាច្រើនទៀត ។ តាមរយៈបទចម្រៀងពីរោះរណ្តំចិត្ត និង ញាក់កន្រ្តាក់អារម្មណ៍ទាំងអស់នោះ បានស្ទួយឱ្យកេរ្តិ៍ឈ្មោះអ្នកនាង សួន ចន្ថា ឡើងដល់កម្រិតកំពូល ក្លាយជាតារាចម្រៀងស្រីម្នាក់ក្នុងដួចចិត្តអ្នកគាំទ្រដល់បច្ចុប្បន្ន ។

៥-អ្នកស្រី ឆោម ឆវិន
បើនិយាយដល់អ្នកស្រី ឆោម ឆវិន ក៏មិនខុសពីមិត្តរួមជំនាន់ខាងលើដែរ ប្រឡូកក្នុងវិថីសិល្បៈជិត ៣០ មកនោះ អ្នកស្រីត្រូវបានមហាជនចាត់ជាតារាចម្រៀងរៃកណ្តឹងម្នាក់ ដែលមានទឹកដមសំឡេងធ្ងន់ ផ្អែមពីរោះស្រួសស្រែស ស្តាប់បទចម្រៀងបកស្រាយដោយអ្នកស្រីហើយ ចង់ស្តាប់ទៀត ពោលគឺមិនចេះជិនណាយឡើយ ។ បច្ចុប្បន្ននេះ អ្នកស្រី ឆោម ឆវិន នៅតែបម្រើអារម្មណ៍អ្នកគាំទ្រដដែល តាមរយៈការប្រគំតន្ត្រីក្នុងកម្មវិធីមង្គលផ្សេងៗ ហើយបើទោះបីជាអ្នកស្រីហាក់បានស្ងប់ស្ងាត់ក្នុងវិថីសិល្បៈច្រៀងរាំតាមប៉ុស្តិ៍ទូរស្សន៍បន្តិចក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់អ្នកស្រីនៅតែមានភាពល្បីល្បាញ និង រាល់បទចម្រៀងរបស់អ្នកស្រីជាច្រើននោះ នៅតែជាទីពេញនិយមស្តាប់ពីសំណាក់មហាជនដដែល ៕

Related posts