ស្វាមី Chompoo ទុកងារសេដ្ឋីមួយឡែក ធ្វើជាលោកប៉ាសាមញ្ញដល់កូនភ្លោះសំណព្វចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនិកជនជាច្រើនមិនថាក្នុងស្រុក ឬក្រៅប្រទេសនោះទេ តែងកោតសរសើរពីភ័ព្ធសំណាងរបស់កំពូលតារាសម្ដែងស្រីថៃនាង Chompoo Araya ដែលមិនត្រឹមតែជោគជ័យខ្លាំងលើជីវិតសិល្បៈប៉ុណ្ណោះទេ ប៉ុន្ដែនាងក៏មានគ្រួសារមួយយ៉ាងមានសុភមង្គលរស់នៅសោយសុខមិនខ្វះអ្វី ខណៈនាងបានរៀបការជាមួយលោក Nott Visrut ដែលជាសេដ្ឋីវាល់លាន ហើយលើសពីនេះ ពួកគេទាំងថែមទទួលបានចំណងដៃកូនប្រុសភ្លោះឆ្លាតវាងវៃគួរឱ្យស្រឡាញ់ដល់ទៅ ២ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ថា បើមើលពីសម្រកក្រៅស្វាមីតារាស្រីជួរមុខរូបនេះ ជាអ្នកជំនួញវាល់លាន មានអត្តចរិតម៉ឺងម៉ាត់នឹងការងារ ប៉ុន្ដែនៅក្នុងផ្ទះវិញ លោកបំពេញតួនាទីជាស្វាមី និង ព្យាយាមធ្វើជាលោកប៉ាដ៏ល្អម្នាក់ ក្នុងការមើលថែកូនៗ ស្និទ្ធស្នាល ផ្ដល់ភាពកក់ក្ដៅដល់ពួកគេ ធ្វើជាមេគ្រួសារល្អម្នាក់ ដើម្បីឱ្យគ្រួសារកាន់តែទទួលបានសុភមង្គលទ្វេដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងថ្មីៗនេះ លោក Nott Visrut បានបង្ហាញសកម្មភាពនៅក្បែរជិតដិតជាមួយកូនៗ ដោយលោកបានបង្ហោះរូបថតធ្វើទឹកមុខក្រមិចក្រមើម ប្រលែងលេងជាមួយកូនភ្លោះទាំងពីរយ៉ាងស្និទ្ធស្នាលរីករាយបំផុត ធ្វើជាឪពុកល្អជួយមើលថែកូនៗ ដែលកន្លងមកគេច្រើនតែឃើញពួកគេតាម Chompoo មិនបាត់មួយជំហាន ៕

Related posts