ទោះជាត្រូវដកមែនយ៉ាងក៏ដោយ សេង រដ្ឋា និង លឹម សុធាវី នៅតែត្រូវប៉ាន់ខ្លាំងលើវិថីសិល្បៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីចុងខែមករា ឆ្នាំ ២០២១ កន្លងមកនេះ មហាជនអ្នកនិយមតាមដានទស្សនាកម្មវិធីប្រកួត Miss Grand Cambodia ប្រាកដជាបានដឹងរួចមកហើយពីការប្រកាសដកតំណែងជាបន្តបន្ទាប់របស់កញ្ញា សេង រដ្ឋា អតីតលំដាប់បវរកញ្ញាឯក Miss Grand Cambodia 2020 និង កញ្ញា លឹម សុធាវី អតីតលំដាប់ជ័យលាភីរងទី ១ នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មហាជនអ្នកគាំទ្រស្រីស្អាតទាំង ២ រូបខាងលើនេះ បានសង្កេតឃើញថា ទោះជាកញ្ញា សេង រដ្ឋា និង កញ្ញា លឹម សុធាវី ត្រូវបានដកដំណែងពីកម្មវិធីខាងលើក៏ពិតមែន ប៉ុន្តែអ្នកទាំង ២ នៅតែបន្តស្ថិតក្នុងដួងចិត្តអ្នកគាំទ្រ ជាពិសេសនោះគឺសកម្មភាពនៅលើវិថីសិល្បៈរបស់កញ្ញា សេង​ រដ្ឋា និង លឹម សុធាវី ក៏នៅតែបង្ហាញជាបន្តបន្ទាប់ទៀតផង​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង បើតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់កញ្ញា សេង រដ្ឋា តែងបង្ហោះសារ និង រូបភាពឲ្យឃើញថា នាងហាក់មមាញឹកខ្លាំងលើការថតម៉ូដសម្លៀកបំពាក់ និង សំអាងការ ។ លើសពីនោះ Miss Grand កំពង់ធំ រូបនេះ ក៏រវល់ជាមួយនឹងការហ្វឹកហាត់ការដើរម៉ូដទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកទៅមើល Miss Grand ព្រះសីហនុ កញ្ញា លឹម សុធាវី ឯណោះវិញ ក៏ហាក់មមាញឹកខ្លាំងដូចគ្នាក្នុងការថតសំអាងការផងដែរ ហើយពេលថ្មីៗនេះ កញ្ញាក៏មានឱកាសចូលរួមថតចម្រៀងកាយវិការឲ្យផលិតកម្មរស្មីហង្សមាសទៀតផង ៕

Related posts