មិនខ្វល់គេរិះគន់រឿងហាងកាហ្វេ Taew និង Pranai នៅតែឆ្លៀតផ្អែមដាក់គ្នា ដូចស្ករ និង ស្រមោច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែងស្រីនាង Taew natapohn អាចនិយាយបានជាតារាស្រីម្នាក់ដែលត្រូវាបានមហាជនចាប់ក្រសែភ្នែកមើល និង រិះគន់ជាបន្តបន្ទាប់ ក្នុងពេលបច្ចុប្បន្ននេះ ។ ដោយឡែកថ្មីៗនេះ Taew ត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីនាងត្រឡប់មកពីតេស្តយកលទ្ធផលពិនិត្យលើកទី ៣ មកហើយឈាងចូលទៅអង្គុយផឹកកាហ្វេថតសម្ញែងរាង ទាំងដែលធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃតាមការកំណត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ បន្ទាប់ពីមានការរិះគន់ខ្លាំងនៅលើបណ្ដាញសង្គមរួចមក សម្រាប់ហាងកាហ្វេដែលតារាសម្ដែងស្រី Taew បានចូលនោះ ពេលនេះត្រូវបានបិទទ្វារបណ្ដោះអាសន្នចំនួន ៥ ថ្ងៃ ដើម្បីបាញ់ថ្នាំសម្អាត ធានាបាននូវសុវត្ថិភាពចំពោះអតិថិជនក្រោយៗដែលចូលមកញ៉ាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ងាកទៅមតារាសម្ដែងនាង Taew Natapohn ឯណោះវិញ មិនខ្វល់រឿងអ្នកគាំទ្ររិះគន់រឿងទៅហាងកាហ្វេទាំងដែលធ្វើចត្តាឡីស័កបានតែ ១១ ថ្ងៃនោះទេ បែរជាមកសាងភាពផ្អែមល្ហែមជាមួយនឹងសង្សារហាយសូរនាយ Pranai នៅឯផ្ទះយ៉ាងស្អិតល្មួត ប្រៀបដូចស្ករ និង ស្រមោចបាត់មុខគ្នាមិនបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ Taew ជាប់នៅធ្វើចត្តាឡីស័កមិនអាចចេញក្រៅបាន ខណៈនោះគេឃើញនាយ Pranai សង្សារតារាសម្ដែងនាង Taew បានយកអាហារមួយឈុតធំមកឱ្យដល់មុខផ្ទះតែម្ដង ពិតជាផ្អែមល្ហែមណាស់ ។ ក្នុងនោះដែរ គេក៏ឃើញថា Taew បានរក្សាគម្លាតពីសង្សាររបស់ខ្លួន ២ ម៉ែត្រពីគ្នាផងដែរ ដើម្បីការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ ។ ជុំវិញរឿងរ៉ាវនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់ក្រសែភ្នែកមើលគូស្នេហ៍ដ៏សែនកក់ក្ដៅ និង ផ្អែមល្ហែមមួយគូនេះបន្ទាប់ពីបង្ហោះឡើងក្នុងបណ្ដាញសង្គមមក ៕

Related posts