ចាន់​ឡា ដាច់ចិត្តចូលCommentលោកស្រី ​ទ្រី ដា​ណាឲ្យជួយ ក្នុងពេលកំពុងឡាយ លទ្ធផលដែរទទួលបាននោះគឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយថា អតីត​បេក្ខនារី​X Factor Cambodia កញ្ញា​លៀង ចាន់ ឡា ធ្លាប់​ទទួល​ការ​អាណិតអាសូរ​ពី​មហាជន​មិន​ស្ទើរ​នោះ​ទេ ក្រោយពី​ដឹង​ប្រវត្តិ​ដ៏​កម្សត់​របស់​នាង ដោយសារ​មាន​ជីវភាព​ក្រីក្រ និង​ជា​ក្មេង​រស់នៅ​កំព្រា​ឪពុក ត្រូវ​តស៊ូ​ជាមួយ​ម្ដាយ​ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃនោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញបន្ទាប់ពីបានល្បីមួយរយៈស្រាប់តែមានគេទម្លាយពីចរិតពិតរបស់នាងខ្ទេច ភ្លាមនោះ ធ្វើឲ្យ ចាន់ឡា ធ្លាក់ចុះនូវសំឡេងគាំទ្រយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ នាងមិនសូវមានអ្នកគាំទ្រទេ ។ ទន្ទឹមនិងនេះដែរ បើទោះបីជាមិនសូវមានអ្នកគាំទ្រ និងទទួលបានការរិះគន់យ៉ាងណាក៏ដោយ ក៏ចាន់ឡា នៅតែខំប្រឹងតស៊ូ នៅក្នុងអាជីព​សិល្បៈ​របស់​នាង ហើយនាងមិនបាន​បោះបង់​ទៅតាមការរិះគន់ពីសំណាក់មនុស្សមួយចំនួនឡើយ រហូត​មួយរយៈពេលក្រោយមកនេះឃើញថា រូប​នាង​កសាង​ឈ្មោះ មានឱកាស​ចេញ​បទ​ចម្រៀង​ជា​បន្ត​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីរឿងមិនចេះចប់មិនចេះហើយមក យោងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសាររៀបរាប់អំពីជីវភាពរបស់ ប្អូនស្រី លាង ចាន់ឡា នេះជាការរៀបរាប់របស់គាត់ “ហុឺ..អាណិតណាស់ អតីតបេក្ខនារី X factor កញ្ញា លាង ចាន់ឡា ហូទឹកភ្នែក លើកដៃសុំអោយបងប្អូនហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លាងចាន់ឡា និយាយថានាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀតដោយសារព្យាបាលជំងឺធ្ងន់របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអីហៅនាងទៅច្រៀងផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលបងប្អូនមួយចំនួនតែងតែរិះគន់នោះ ក៏មានអ្នកខ្លះពេញចិត្ត និងមិនពេញចិត្ត ដូច្នោះហើយ ទើប ចាន់ឡា “បានបកស្រាយថា គេនិយាយថា ….ហេតុអីវាសនាខុសគ្នា គេថាគាត់បានល្បីរឹក បានល្បីអួត ពេលគ្នាល្អមានអ្នកសរសើរណា បើខុសគេជេគេជាន់ សិល្បៈជាអីឲ្យពិតទៅ?អាណិតគ្នាផង ខ្ញុំសុំចុះ”។ បន្ថែមពីនេះទៅទៀត នាងក៏បាននិយាយថា អាចទេជួយស៊ែលើកទឹកចិត្តគាត់ម្នាក់1បទ កុំស្អប់ខ្ញុំក្រ ពេលនេះ គាត់ទទួលបានលុយជួយម៉ែគាត់ បាន217$ហើយជីវិតពិតលៀងចាន់ឡា យំផង ច្រៀងផងពេលជួបទុក្ខបើបងប្អូនជួយគាត់តែម្នាក់1$ប្រហែលអាចជួយព្យាបាលម្តាយគាត់បានបងប្អូនជួយគាត់តាមលេខ គាត់ផ្ទាល់ 066713900ឬABA002148213 sek daroth។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ប្អូនស្រី ចាន់ឡា ក៏បានទស្សនានៃវីដេអូរបស់ លោកស្រី ទ្រី ដាណា សុំការគាំទ្រពីមហាជនទូទៅប្រទេស ដើម្បីលុបបំបាត់ការជេរប្រមាថគ្នា លើបណ្តាញសង្គមអនឡាញ រំពេចនោះស្រាបតែ បាន Comment ថា “នាង​ខ្ញុំ លៀងចាន់​ឡា សូម​អត់​ទោស​បងស្រី​ជំទាវ ចិត្តធម៌​ជួយ​ប្អូន​ផង ប្អូន​ចង់​លក់​ផលិតផល​បង ហើយ​ម្តាយ​ប្អូន​មាន​ជំងឺមហារីក មាត់ស្បូន និង​ដុំ​គីស បង​ជួយ​អូន​ផង​បងស្រី” ចំពោះការស្នើសុំជំនួយពីលោកស្រី ទ្រី ដាណា មិនទាន់ធ្វើការឆ្លើយតបភ្លាមៗនោះទេ ដោយសារតែពេលនេះ គាត់ក៏កំពុងតែឈឺចាប់ចំពោះការជេរប្រមាថរបស់ ឧកញ៉ា អ៊ាន សៀវម៉ី ក្នុងការរកចំនួយនេះ ប្អូនស្រី លាង ចាន់ឡា គ្រាន់តែចង់លក់ផលិតផលតែប៉ុណ្នោះ ៕

Related posts