ពិតជាអស្ចារ្យណាស់!!ត្រឹមតែ ៣៣ ថ្ងៃ កម្ពុជាបូមប្រេងពីសមុទ្ររបស់ខ្លួន រហូតដល់ជាង ៤ ម៉ឺនបារ៉ែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១នេះ សម្ដេច នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អណ្ដូងប្រេងទី១ ដែលមានឈ្មោះថា AO1D គឺផលិតបានចំនួន ១២៣៦ បារ៉ែល ក្នុងមួយថ្ងៃ ហើយបើគិតមកដល់ថ្ងៃនេះគឺមានរយៈពេល ៣៣ ថ្ងៃហើយ ហើយការបូមប្រេងនៃអណ្តូងទី ១នេះ គឺទទួលបានប្រេងចំនួន ៤០៧៨៨ បារ៉ែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាគណអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានរោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និង សម្ពោធ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឮករថា តំណក់ប្រេងលើកដំបូងនៅកម្ពុជា គឺទទួលបាននូវថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ដែលជុំវិញដំណឹងតំណក់ប្រេងដំបូងនៅកម្ពុជានេះ សម្ដេចបានបញ្ជាក់ថា បើគ្មានសន្តិភាព គឺគ្មានទេនូវអ្វីៗដូចសព្វថ្ងៃនេះ រួមទាំងតំណក់ប្រេងលើកដំបូងកម្ពុជាផងដែរ ៕

Related posts