ឡានក្រុងដឹកអ្នកដំណើរ​របស់ចិន បាន​ជ្រុលចង្កូច​ធ្លាក់ចូលទៅក្នុងទឹក បណ្តាលឱ្យមនុស្ស២១នាក់ស្លាប់ (មានវីដេអូ)

បេកាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២១នាក់បានស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបើករេចង្កូតធ្លាក់ចូលទៅ​ក្នុងទឹកបឹងមួយ នៅ​ប្រទេសចិនកាលពីថ្ងៃអង្គារ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ថ្ងៃទី ៨ ខែកក្កដា។

ក្រុមអ្នកជំនាញកំពុងសង្គ្រោះ ក៏ដូចជាស្ទូចរថយន្តចេញពីទឹក

ប្រភពដដែលបន្តថា រថយន្តក្រុងនេះបានធ្វើដំណើរនៅលើស្ពានមួយ ក្នុង​ទីក្រុង Anshun ខេត្ត Guizhou ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តក៏បានរេចង្កូតទៅបុកជាមួយរបាំងផ្លូវ ហើយធ្លាក់ចូលទឹកតែម្តង។ ក្រោយហេតុការណ៍នេះ មានក្រុមអ្នកជួយសង្គ្រោះប្រហែល ១៤១នាក់ ក្នុងនោះមានអ្នកមុជទឹក ១៩នាក់ ត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីធ្វើប្រតិបត្តិការ​ស្វែងរង និងជួយសង្គ្រោះអ្នកដែលជាប់នៅខាងក្នុងរថយន្ត។

ក្នុងចំណោមអ្នកដំណើរទាំងអស់ ក៏មានសិស្សមួយចំនួន ត្រៀមប្រឡងចូលសកលវិទ្យាល័យដែរ

​​សូមជម្រាបផងដែរថា ​​រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងនៅឡើយទេ ថាតើនៅក្នុងរថយន្តមានអ្នកដំណើរប៉ុន្មាននាក់​។ ចំណែកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះ ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ក្រុមមន្ត្រីជំនាញដែរ៕

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអង្គារមិ្សលមិញនេះ

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment