មិនត្រឹមតែជាពិធីករដែលសំបូរដោយ វោហារសាស័ព្ទមិនចេះរីងស្ងួតប៉ុណ្ណោះទេ លោក យឹម ណារ៉ា ថែមទាំងជាតារាសម្តែងមួយ រូប ដែលទទួលបានការគាំទ្រពីទស្សនិកជនជាច្រើនផងដែរ។
ក្រោយពីប្រឡងជាប់ក្នុងកម្មវិធី ស្រីស្អាតប្រុសស្អាតមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តលេខ៣ ប្រុសស្អាតរូបនេះ ក៏បានបន្តបោះជំហានលើវិស័យសិល្បៈ
តាំងពីពេលនោះរហូតមកដល់ឥឡូវ។ សព្វថ្ងៃ យឹម ណារ៉ា ជាពិធីករបម្រើការងារប្រចាំស្ថានីយ៍ទូរទស្សន៍ ភី អិន អិន ជាមួយនឹងកម្មវិធីនានាជាច្រើន។
ដោយមុននេះបន្តិចគណនីហ្វេសប៊ុក ផេកផ្លូវរបស់ «សិល្បករកម្ពុជា» បានសរសេររៀបរាប់ ដ៏សែនសោកសៅ ថា«តារាសម្តែងនិងជាពិករ លោក យឹម ណារ៉ា មានទុក្ខជាទម្ងន់
ដោយសារលោកយាយរបស់លោកតា របស់លោកបានទទួលមរណៈភាពដោយជរាពាធ ដោយលោក បានបង្ហោះសារថា : May grandpa Rest In Peace Wish all u guys good luck #31012021 ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា»៕