ហ៊ានណាស់ ហេតុតែចង់ទៅអឺរ៉ុប ក្មេងប្រុសម្នាក់សុខចិត្តតោងយន្តហោះ ដោយមិនខ្លាចស្លាប់ (មានវីដេអូ)

អាហ្វ្រិក៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងដ៏គួរឲ្យមហាហួសចិត្តមួយបានកើតឡើង ដោយសារមានក្មេងប្រុសអាហ្វ្រិកម្នាក់បានតោងយន្តហោះប្រភេទ Hawker 125-800XP ដើម្បីចូលពួននៅក្នុងបំពង់កង្ហារ ដោយក្នុងគោលបំណងចង់ទៅប្រទេសអឺរ៉ុប។

ដោយឡែក ក្រោយពីត្រូវបានចាប់ខ្លួនរួច ប៉ូលីសក៏បានសាកសួរអំពីគោលបំណងថា តើហេតុអ្វីបានជារូបគេចង់ទៅប្រទេសអឺរ៉ុប ក្មេងប្រុសម្នាក់នោះក៏បានឆ្លើយថា មកពីសព្វថ្ងៃនេះ រូបគេមានជីវភាពក្រីក្រលំបាកលំបិន ដោយមិនមានចំណូលគ្រប់គ្រាន់ ដូច្នេះរូបគេចង់គេចចេញពីទីនេះ ដើម្បីចាប់ផ្តើមជីវិតថ្មីនៅលើទឹកដីអឺរ៉ុប។

ក្រោយពីបានឃើញដូច្នេះ អ្នកដែលប្រើប្រាស់បណ្តាញសង្គម ក៏បានសម្តែងក្តីអាណិតអាសូរដល់ ក្មេងប្រុសម្នាក់នោះផងដែរ ដែលហ៊ានប្រថុយជិវិតបែបនេះ ដោយមិនខ្លាចពីសេចក្តីស្លាប់ ទាល់តែសោះ៕

 


យន្តហោះ (រូបតំណាង)

យន្តហោះ (រូបតំណាង)

ក្មេងប្រុសដែលពួននៅក្នុងបំពង់បាញ់ខ្យល់

ក្មេងប្រុសដែលពួននៅក្នុងបំពង់បាញ់ខ្យល់

ក្មេងប្រុសដែលពួននៅក្នុងបំពង់បាញ់ខ្យល់

សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖

Related posts

Leave a Comment