អុញនោះ! ឆ្លៀតពេលបងស្រី ដាណា កំពុងឡាយលុបវប្បធម៌ជេ រតាមអនឡាញ ស្រាប់តែ ចាន់ឡា ចូលខមិនអៅយជួយ ចុងក្រោយ…

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាមួយរយៈចុងក្រោយនេះ អតីតបេក្ខនារីកម្មវិធីX Factor Cambodia លៀង ចាន់ឡា ហាក់ជួបវិបិត្តសេដ្ឋកិច្ចយ៉ាងខ្លាំងរហូតនាងថាជិតដាច់បាយហើយ រួចចង់ឈប់ពីអាជីពជាតារាចម្រៀង ងាកមកធ្វើការរោងចក្រវិញប្រហែលជាប្រសើរជាងមុខរបបសព្វថ្ងៃនេះ។ ដោយឡែកឆ្លៀតពេលចំអ្នកស្រីទ្រី ដាណា ដែលនិយាយបំផុសឲ្យមានការលុបបំបាត់វប្បធម៌ជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញនោះ ស្រាប់តែតារារូបនេះបានចូលទៅខំមិន ស្វែងរកការជួយពីអ្នកស្រីទ្រី ដាណា ទៀតផង។ដោយលៀង ចាន់ឡា បានខំមិនលើកឡើងបែបនេះថា «នាងខ្ញុំ លៀងចាន់ឡា សូមអត់ទោសបងស្រីជំទាវ ចិត្តធម៌ជួយប្អូនផង ប្អូនចង់លក់ផលិតផលបង ហើយម្តាយប្អូនមានជំងឺមហារីក មាត់ស្បូន និងដុំគីស បងជួយអូនផងបងស្រី»។ ទោះជាបែបនេះក្ដី ការស្នើសុំនេះ លទ្ធផល មិនទាន់ត្រូវបានអ្នកស្រីទ្រី ដាណា ធ្វើការឆ្លើយតបនៅឡើយទេ យើងសង្ឃឹមថា អ្នកស្រីទ្រី ដាណា នឹងជួយនាង ព្រោះនាងមិនបានសុំជាលុយនោះទេ គ្រាន់តែចង់លក់ផលិតផលរបស់អ្នកស្រីប៉ុណ្ណោះ៕




sXoPUI/AAAAAAAArQU/Y4V9Zdk71tU-rm8iu5dAmWm6G5ryFdVfgCLcBGAsYHQ/s0/13-71.jpg” />

Related posts