ក្មេងប្រុសម្នាក់រងរបួសធ្ងន់ធ្ងរ ក្រោយពីបាក់ទ្វារសាលារៀនដួលសង្កត់លើ

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា មានឧប្បត្តិហេតុ បាក់ទ្វារ សាលារៀនសាគូរ៉ា កម្ពុជា ជប៉ុន (ទំនប់រលក)ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃ ៣០ ខែមករា ឆ្នាំ២០២១នេះ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួសធ្ងន់ធ្ងរ។

សមត្ថកិច្ចបានបន្តប្រាប់ជាបឋមថា មូលហេតុ ដោយសារក្មេងៗឡើងជិះតោងទ្វារនេះលេង បណ្តាលឲ្យបាក់ សង្កត់មកលើក្មេងប្រុស ឈ្មោះ សូ ជិន អាយុ០៥ ឆ្នាំ សិស្សថ្នាក់មតេយ្យ មានឪពុកឈ្មោះ ឆោម ចាន់ អាយុ៣២ឆ្នាំ មុខរបរនេសាទ ម្តាយឈ្មោះ គី ហុកណាក់អាយុ៣០ ឆ្នាំជនជាតិ ខ្មែរ មុខរបរមេផ្ទះ រស់ក្រុម២៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្រោយពេលកើតហេតុភ្លាមៗនោះ ក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ ក្នុងក្រុងព្រះសីហនុ៕

Related posts