លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី យល់ព្រមបង្ហាញខ្លួននៅតុលាការហើយកាលពីរសៀលថ្ងៃទី ២៩ មករា ២០២១ នេះដើម្បីផ្ដល់ចម្លើយក្រោមការស៊ើបសួរពីសំណាក់ចៅក្រម ក្នុងឋានៈជាជនជាប់ចោទ ។ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានរងបណ្ដឹង ពីបទ បរិហារកេរ្ដិ៍ជាសាធារណៈ និង ញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ហើយត្រូវបានតុលាការកោះហៅជាលើកទី ១ កាលពីថ្ងៃទី ២៤ ធ្នូ ២០២០ កន្លងទៅនេះ ។
ដោយសារកោះហៅជាលើកទី ២ លោកស្រីឧកញ៉ា មិនបង្ហាញខ្លួនទៀត ទើបនៅថ្ងៃទី ២៦ មករា ២០២១ កន្លងទៅនេះ សមត្ថកិច្ចជាច្រើននាក់ កំពុងចុះទៅនាំខ្លួនលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ទៅដល់ភូមិគ្រឹះផ្ទាល់តែម្ដង នៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីនាំខ្លួនឲ្យចូលបំភ្លឺ ។ យ៉ាងណាមិញនៅថ្ងៃទី ២៩ មករា ២០២១ ក្រោយពីចៅក្រមបានធ្វើការស៊ើបសួរហើយ នៅថ្ងៃដដែលនោះលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ។
ត្រលប់ទៅផ្ទះវិញ ដោយលទ្ធផលយ៉ាងណាគឺមិនទាន់ដឹងច្បាស់នៅឡើយ។ ក្នុងនោះដែរ ក្រោយឧកញ៉ាខាងលើចូលបំភ្លឺ អ្នកមីង ហ៊ុន ស៊ីណាត ក៏បានលើកឡើងថា សូមរាស្ត្រទាំងអស់ជួយតាមដានមេីលរឿងនេះផងប្រយ័ត្នមានអាវប្បធម៌អន្តរាគមន៍ឲ្យរួចពីការចោទរបស់តុលា-ការ ។