ក្រោយដឹងដំណឹងថា ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវតុលាការអោយត្រលប់ទៅផ្ទះវិញ ស្រាប់តែចែដាណា និង អ្នកមីង ស៊ីណា លើកឡើងបែបនេះថា….

ដូចប្រិយមិត្តបានជ្រាបមកហើយថា មន្ដ្រីនគរបាលយុត្តិធម៌ កម្លាំងការិយាល័យស៉ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការចុះឃាត់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ តែមិនបានឃើញឧកញ៉ា អ៊ាន

សៀវម៉ី ឡើយ លុះដល់ពេលម្សិលមិញថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចូលខ្លួនមកបំភ្លឺតាម ដីកាកោះ របស់សាលាដំបូង រាជធានី ភ្នំពេញ ពាក់ព័ន្ធ ករណី បរិ.ហារកេរ្តិ៍ ជា សាធារណៈ ញុះញង់ ឲ្យ មានការ រើសអើង ដែល ប្រព្រឹត្ត ទៅ នៅ រាជធានី ភ្នំពេញ។ យ៉ាងណាក្រោយពីចូលទៅបំភ្លឺជាច្រើនម៉ោងមក ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានអនុញ្ញាតិអោយ

ត្រលប់ទៅផ្ទះវិញ ដោយលទ្ធផលយ៉ាងណាគឺមិនទាន់ដឹងច្បាស់នៅឡើយ។ ក្នុងនោះដែរ ក្រោយឧកញ៉ាខាងលើចូលបំភ្លឺ អ្នកមីង ហ៊ុន ស៊ីណាត ក៏បានលើកឡើងថា សូមរាស្ត្រទាំងអស់ជួយតាមដានមេីលរឿងនេះផងប្រយ័ត្នមានអាវប្បធម៌អន្តរាគមន៍ឲ្យរួចពីការចោទរបស់តុលា-ការ ។

សារព័ត៌មានបានចោទជាសំណួរសួរថា តើលោកស្រីឧកញ៉ាអ៊ានសៀវម៉ី អាចរត់រួចពីសំណាញ់ផ្លូវច្បា-ប់ដែរឬទេ? ជាមួយគ្នានេះដែរ ចែ ទ្រីដាណា ក៏បានចែករំលែកបន្ត ហើយលើកឡើងថា រង់ចាំការសំរេចរបស់តុលា-ការទាំងអស់គ្នា៕

Related posts