គួអោយអនិច្ចារ្យ រកឃើញស.ព.កម្មករ ២ នាក់ ស៊ូប្រ.ថុ.យជីវិតទៅជញ្ជូនទំនិញក្នុងឃ្លាំង

ពិតជារន្ធត់ណាស់ នៅព្រឹកថ្ងៃទី ២៩ មករា ២០២១ នេះ កម្លាំងសមត្ថកិច្ចបានរកឃើញសា.ក.ស.ពមនុស្សពី ២ នាក់ បាត់បង់ជីវិតទៅហើយ ក្នុងហេតុការណ៍ឆេះឃ្លាំងស្តុកទំនិញ នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលារំលងអធ្រាត្យឈានចូលថ្ងៃទី ២៩ មករា នេះ ។

តាមការបញ្ជាក់បឋម ស។ពទាំង ២ នាក់គឺជាកម្មករឃ្លាំងខាងលើ តស៊ូប្រ.ថុយជីវិតទៅជញ្ជូនឥវ៉ាន់ក្នុងឃ្លាំង ។ ខណៈនេះសមត្ថកិច្ចជំនាញកំពុងពិនិត្យមើលសា.ក.ស.ពជនរ.ងទាំង ២ ដោយមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការការរងនគរបាលរាជធានីភ្នំពេញនៅទីនោះផងដែរ ។ សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលជាខ្លាំង នាវេលាម៉ោង១២៖៤៥នាទី រំលងអធ្រាត្រ បន្ទាប់ឮសំឡេងផ្ទុះចេញពីផ្ទាំងស្ដុកទំនិញខាងលើ ស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញមកក្រៅតែម្ដង ។ ទំហំនៃការខូចខាតគឺទាំងស្រុង ចំពោះមូលហេតុប្រាកដនៃការឆាបឆេះ នៅមិនទាន់បានបញ្ជាក់ទេ ៕

Related posts