នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២១ ប៉ុន្មានម៉ោងមុននេះ លោកជំទាវ ដេត ម៉ាលីណា បានចេញមុខស្រាយមួយទាក់ទងជាមួយរឿងផ្ទាល់ខ្លួនជាមួយ លោក ឧកញ៉ា ឌួង ឆាយ នៅលើ ផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ។ ក្នុងវីដេអូ Live ប្រមាណ ៣០នាទី នោះ លោកជំទាវ បានអះអាងដាច់ខាតថា មិនអាចត្រូវគ្នាជាមួយលោក ឧកញ៉ា ឌួង ឆាយ បានឡើយ ដោយសារតែ លោកជំទាវ បានធ្វើការសម្រេចចិត្ត និង មានហេតុផលច្បាស់លាស់របស់លោកជំទាវផ្ទាល់ ហើយក៏សុំឱ្យបងប្អូនឈប់បន្តរំលឹកពីបញ្ហានេះបន្តទៀត ដោយបន្ថែមទៀតថា អស់ចិត្តស្រលាញ់គឺវាចប់។
គួរបញ្ជាក់ផងដែរ លោកជំទាវ ដេត ម៉ាលីណា បានព្រមព្រៀងលែងលះជាមួយឧកញ៉ា ឌួង ឆាយ កាលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០។ ដោយឡែក ការលែងលះ និង ការបែកបាក់គ្នារវាង លោកជំទាវ និង ឧកញ៉ា ឌួង ឆាយ បានធ្វើឱ្យមហាជនសឹងតែមិនជឿ និង មានការងឿងឆ្ងល់ជាខ្លាំង ដោយសារតែ ឃើញថា អតីតគូរស្វាមីភរិយាទាំងពីរមានភាពល្អូកល្អើនផ្អែមល្ហែមនឹងគ្នាខ្លាំងមែនទែន ទាំងពីរការបង្ហាញនៅលើបណ្តាញសង្គមជាដើម។