ប្រពៃណាស់ ខេត្តមួយនេះធ្វើគំរូគេហើយ ដំឡើងផ្ទាំងប៉ាណូយ៉ាងធំ ផ្សព្វផ្សាយព្រះពុទ្ធសាសនា ថ្ងៃមាឃបូជា

នៅថ្ងៃព្រហស្បត្តិ៍ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារសំខាន់ មានអត្ថន័យយ៉ាងជ្រាលជ្រៅ នៅក្នុងវិស័យព្រះពុទ្ធសាសនា និង សម្រាប់ពុទ្ធសានិកទាំងអស់ ។ កម្ពុជា ជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ បានប្រារព្ធពិធីបុណ្យមួយនេះជារៀងរាល់ឆ្នាំ តាមលំអានជារៀងដរាបមក ។

ក្រឡេកទៅមើល ខេត្តក្រចេះ គេឃើញមានដាក់ដំឡើងនូវផ្ទាំងរូបភាព រំឮកពិធីបុណ្យនេះយ៉ាងធំ ដោយមានរូបព្រះពុទ្ធទ្រង់ កំពុងធ្វើចតុរង្គសន្និបាត អមជាមួយឃ្លា « សូមអនុមោទនា ពិធីបុណ្យ មាឃបូជា MEAK BOCHEA DAY » ។បើតាមទំព័រហ្វេសប៊ុកឈ្មោះ ខ្ញុំស្រលាញ់ខេត្តក្រចេះ បានឱ្យដឹងថា ផ្ទាំងរូបភាពដ៏ធំនេះ ត្រូវបានដំឡើង ក្រោមការរៀបចំគ្រប់គ្រងពី ព្រះគុណចៅអធិការវត្តប៉ាឆា និង ឯកឧត្តមអភិបាលខេត្ត វ៉ា ថន ដើម្បីគាំទ្រ ។

Related posts