ថ្មី! ចាប់ពីខែក្រោយនេះ ពលរដ្ឋកម្ពុជានឹងមានបណ្ណបើកបរអន្តរជាតិ អាចបើកនៅក្រៅប្រទេសបាន

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី ១ ឆ្នាំ២០២០ នេះឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០២០ តទៅ ក្រសួងនឹងចាប់ផ្តើមចេញប័ណ្ណបើកបរអន្តរជាតិជូនប្រជាពលរដ្ឋខ្មែរ ជាការសម្រួលដល់ពួកគាត់ អាចបើកបររថយន្តនៅប្រទេសក្រៅបាន។

យោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល ប័ណ្ណបើកបរខ្មែរមិនអាចបើកបរនៅក្រៅប្រទេសបានឡើយ ។ ដូច្នេះដើម្បីសម្រួលត្រង់ចំណុចនេះ ហើយម្យ៉ាងវិញទៀតកម្ពុជាក៏ជាប្រទេសនៃសមាជិកអង្គការសហប្រជាជាតិដែរនោះ ក្រសួងអាចចេញបើកបរអន្តរជាតិនេះបាន ។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណបើកបរ អាចយកស្នើសុំប័ណ្ណបើកបរអន្តរជាតិនេះ ។ ក្នុងនោះដែរប័ណ្ណបើកបរនោះ មានប្រភេទ A B C នៅខាងក្រោយ ដែលមានបោះត្រាតាមប្រភេទដែលគាត់ស្នើសុំ ដែលខែក្រោយនេះ អាចដំណើរការបានហើយ ៕

Related posts

Leave a Comment