កុំឃោះញរាងស្អាតចឹងស្មានថាតារាម៉ូដែលណា តាមពិតជាអ្នកប្រដាល់ពិតៗ

កញ្ញា វី វី កំពុងតែមានឈ្មោះបោះសំឡេង និង កើនប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ក្រោយពីនាងបានឡើងសង្វៀនប្រដាល់មួយកាលពីដើមខែមករាកន្លងទៅនេះ ។

~

បើនិយាយអំពីថ្វីដៃវិញនាងហាក់មិនទាន់់អាចចាត់ទុកជាអ្នកប្រដាល់ដែលគួរឱ្យចាប់អារម្មណ៍នៅឡើយទេ ក៏ប៉ុន្តែរូបសម្រស់របស់នាងបានអន្ទង់ចិត្តអ្នកចូលចិត្តវិស័យកីឡាករប្រដាល់ឱ្យចង់តាមដានជាងគូឯកទៅទៀត ។
នាង វី វី មានវ័យ ១៦ ឆ្នាំ ត្រូវបានគេដឹងថាបានហ្វឹកហាត់ប្រដាល់នៅក្លិប Jirusin ក្នុងសង្កាត់ Kharng Sarn នៃទីក្រុងបាងកក ប្រទេសថៃ ។
ចំពោះបទពិសោធន៍វិញនាងប្រឡូកក្នុងវិស័យប្រដាល់នេះតាំងតែពីនាងមានវ័យ ១២ ឆ្នាំមកម្ល៉េះ ដោយធ្លាប់ឡើងសង្វៀនសរុបជាង ៤០ លើក ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ ។ ឆ្លងកាត់ការប្រកួតច្រើនមកនេះ នាងទទួលបានភាពល្បីល្បាញលឿងខ្លាំងជាងកីឡាករផ្សេងៗទៅទៀត ។

~

នាងត្រូវបានគេដឹងថាពូកែប្រើស្នៀតកែងស្រួចជាងគេ ដោយវ៉ៃកែងចេញមិនចាញ់បុរសៗឡើយ ។ កន្លងមកនេះដ្បិតតែមានវិបត្តិកូវីដ ១៩ ក៏ពិតមែន ក៏ប៉ុន្តែនាងបានទទួលការងារផ្សេងៗក្រៅពីប្រដាល់មិនដាច់ ដូចជាការថត និង ច្រៀង តាមកម្មវិធីនានាជាដើម ៕

~

Related posts