សោកស្តាយ! ឃើញរថយន្តដឹកប្រេងក្រឡាប់ ខំនាំគ្នាទៅ​ដួសប្រេងកំពប់ ​ចុងក្រោយរថយន្ត​ផ្ទុះឆេះ បណ្តាលឲ្យស្លាប់និងរបួសជាច្រើននាក់ (មានវីដេអូ)

បូគោតា៖ ​យ៉ាងហោចណាស់មនុស្ស ៧នាក់ បានឆេះខ្លួនរហូតដល់ស្លាប់​និងជាង ៤០នាក់​ផ្សេងទៀតត្រូវរងរបួស បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់ផ្ទុះឆេះនៅភាគខាងជើងប្រទេសកូឡុំប៊ី។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ​ថ្ងៃ ៦ ខែកក្កដា ឆ្នាំ ២០២០។

មនុស្ស ៧នាក់បានស្លាប់បាត់ជីវិត
ប្រភពដដែលបានឱ្យដឹងទៀតថា ឧប្បត្តិហេតុនេះបានកើតឡើងនៅតាមដងផ្លូវក្បែរទីប្រជុំជន Pueblo Viejo ក្នុង​តំបន់ Caribbean ។ ​ហើយបើយោងតាមប៉ូលិសនៅក្នុងតំបន់​ បានរៀបរាប់ថា មនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នា ដើម្បីដួសប្រេងដែលធ្លាយចេញពីរថយន្ត ដោយមិនស្តាប់តាមការព្រមាន ហើយចុងក្រោយរថយន្តក៏បានផ្ទុះឆេះឡើង​​ដែលបណ្តាលឱ្យស្លាប់ និងរបួសច្រើនបែបនេះ។

ហេតុការណ៍នេះ បានកើតឡើងក្នុង​តំបន់ Caribbean ភាគខាងជើង​ប្រទេសកូឡុំប៊ី
គួរជម្រាបផងដែរថា​ បច្ចុប្បន្នអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ដោយមានអ្នកខ្លះបានរងរបួសស្រាល ចំណែកខ្លះទៀតបានរងរបួសធ្ងន់។ ហើយទទ្ទឹមនឹងនេះ ក្រុមអាជ្ញាធរក៏កំពុងមានការព្រួយបារម្មណ៍ដែរថា​ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment