អីយ៉ា! មិនធម្មតា! ដូរឡាន ដូចដូរខោអាវ! ឆ្នាំថ្មីភ្លែត គង់ ចាន់ស្រីមុំ បង្ហាញសមាជិកថ្មី ឡានទំនើបតម្លៃរាប់ម៉ឺន

ពិតណាស់ សិល្បការិនីនិង ជាអ្នកម៉ាក់ហាយសូរ អ្នកនាងគង់ ចាន់ស្រីមុំ រូបនេះ ជាសិល្បការិនីដែលមានប្រជាប្រិយភាពខ្លាំងម្នាក់ ក្នុងវិស័យកម្សាន្តរបស់កម្ពុជា។ ដោយសារតែ តារាស្រីរូបនេះ ពូកែសម្តែងក្រមិចក្រមើមនិងមានវោហាមិនចេះរីងស្ងួត ទើបធ្វើឲ្យមហាជនភាគច្រើន ចូលចិត្តទស្សនាកម្មវិធីដែលមានអ្នកនាងចូលរួម។

~

ជាក់ស្តែង គេក៏ដឹងផងដែរថា រូបនាងនិងស្វាមីក្រៅពីមានអាជីពក្នុងជួរសិល្បៈហើយនោះ អ្នកទាំងពីរក៏ បានចាប់ដៃគ្នា ក្នុងការបង្កើតនូវមុខជំនួញជាច្រើនផ្សេងទៀតផងដែរ មានទាំង ហាងលក់សម្លៀកបំពាក់ ទាំងហាងលក់សម្ភាររបស់របរប្រើប្រាស់របស់ទារក និងកុមារ មិនតែប៉ុណ្ណោះ ហាងទាំងនោះ ភាគច្រើនក៏មានសាខាផងដែរ។ ទាំងនេះហើយ ធ្វើឲ្យអ្នកគាំទ្រ គ្មានអ្វីនឹងឆ្ងល់ពី ការបង្ហាញភាពហ៊ឺហារបស់គ្រួសារតូច របស់អ្នកនាងដែរ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១នេះ អ្នកនាងបានបង្ហោះរូបភាពអ្នកទាំងបីភ្ជាប់ជាមួយនឹងសំណេរខ្លីមួយថា៖ ស្វាគមន៍ សមាជិក ថ្មី «ឆើតឆាយ ហេងហេង »។ គួរបន្ថែមទៀតថា អ្នកនាងនិងស្វាមីបានទិញរថយន្តស៊េរីថ្មី ម៉ាក Jeep 2020 ដោយបានថតរូបយ៉ាងរីករាយ ពោរពេញដោយស្នាមញញឹម និងភាពផ្អែមល្អែមជាមួយស្វាមី និងកូនស្រីផងដែរ៕

~

~

Related posts