អ្នកណាយល់អារម្មណ៍មួយនេះ! កូនដង្ហើយរកឪពុកខ្លាំងពេក ស្រាប់តែឧកញ៉ា ឌួង ឆាយ បង្ហោះសារបែបនេះថា…

ក្រោយពី លោកជំទាវ ដេ ត ម៉ាលី ណា ប្រកាស លែងលះ ជា សាធារណៈ នៅ តាម បណ្ដាញ សង្គម ហ្វេ ស ប៊ុ កមក គេ សង្កេត ឃើញថា ឧកញ៉ា ឌួង ឆាយ បាន ព្យាយាម ម្ដង ហើយ ម្ដងទៀត ក្នុង ការ ផ្សះផ្សា រឿង នេះ ឲ្យ វិល មក រក ស្ថានភាព ដើម វិញ។
ទោះជា បែបនេះ ក្ដី លោកជំទាវ ដេ ត ម៉ាលី ណា ទំនងជា មិន ទទួលយក ពាក្យ អង្វរ លួងលោម ពន្យល់ លើក ហេតុផល ទាំងនោះ ហើយ មើល ទៅ បានជា រឿយៗ គេ សង្កេតឃើញ ឧកញ៉ា ឌួង ឆាយ តែងតែ បង្ហាញ ពី ការ អស់កម្លាំង ចិត្ត ចំពោះ អ្វី ដែល ខំ ធ្វើ ត្រូវ បាន គេ មើល ឃើញ ថា ជា មនុស្ស អាក្រក់ ទៅវិញ នោះ។

~

ស្រប ពេល កំពុង ធ្វើការ ផ្សះផ្សា ឧកញ៉ា ឌួង ឆាយ ឧស្សាហ៍ លើក យក រឿង កូន មក ភ្ជាប់ ជាមួយ ដើម្បី ដាស់តឿន លោកជំទាវ ដេ ត ម៉ាលី ណា រួមគ្នា គិត ពី កូន ហើយក៏ ឧស្សាហ៍ ទៅលេង កូនៗ ផងដែរ តែ មើលទៅ ហាក់ មិនទាន់ ធ្វើ ឲ្យ លោកជំទាវ ស្ងប់ចិត្ត ឈប់ ខឹង ចំពោះ រឿង ដូចដែល លោកជំទាវ ធ្លាប់ បកស្រាយ ប្រាប់ មហាជន កាលពី ថ្ងៃ ទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នោះ ឡើយ។
ជាក់ស្ដែង កាលពី ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ ឧកញ៉ា ឌួង ឆាយ នាំ កូនប្រុស ដើរលេង ហើយ បង្ហោះ សារ ថា « ទោះបី រវល់ ការងារ ច្រើន យ៉ាងណា ក៏ ឆ្លៀតពេល សុំ គាត់ យក កូនៗ មកលេង ដើម្បី ផ្តល់ ភាពកក់ក្តៅ អោយ កូនៗ ដែរ នឹក កូនៗ ណាស់ បេះដូង របស់ ប៉ាៗ នាំ កូន មកលេង ញាំ បាយ នៅផ្ទះ ហ៊ា ឧកញ៉ា » ។
នៅ ថ្ងៃ ដដែល ស្រប ពេល នាំ កូនប្រុស ដើរលេង នោះ នៅ យប់ ថ្ងៃ ដដែល ឧកញ៉ា ឌួង ឆាយ បាន បង្ហោះ រូប ព កូន ស្រី របស់ ខ្លួន បង្ហាញ ពី ការ នឹក រំលឹក ជា ពន់ពេក ថា « នឹក ណាស់ កូនស្រី ពៅ កែវភ្នែក ឪពុក » ។
ក្រោយមក នៅ ល្ងាច ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ឧកញ៉ា បាន បង្ហោះ វីដេអូ កូនស្រី ម្នាក់ នេះ ដដែល អម ដោយសារ យ៉ាង ខ្លី បង្ហាញ ការ នឹករលឹក ទៀត ថា « កូនស្រី ពៅ កែវភ្នែក របស់ ប៉ា ហៅរក ប៉ា នឹក ប៉ា ណាស់ »
លុះ នៅ យប់ ថ្ងៃ ដដែល នេះ ឧកញ៉ា ឌួង ឆាយ បាន ធ្វើ ការ បង្ហោះ វីដេអូ កូនប្រុស ហៅខ្លួនត្រឡប់មកផ្ទះ ជាមួយនឹងការអំពាវនាវឲ្យឈប់ឈ្លោះគ្នា តែឧកញ៉ា បានត្រឹម ធ្វើការ សុំទោស កូន និង បញ្ជាក់ ប្រាប់ មហាជន ដូច្នេះ ថា « ពុក សូមទោស ណា កូនប្រុស មាសឪពុក ពុក បាន ព្យាយាម អស់ពី លទ្ធភាព និង សមត្ថភាព របស់ ពុក ហើយ ណា ។
ពុក សន្យា នឹង ខិតខំ ប្រឹងប្រែង ធ្វើអោយ បានល្អ ជាទីបំផុត ដើម្បី កូនៗ ណា ចាប់ពីពេលនេះ ។ អរគុណ ណា ពូ មីង បងប្អូន ទាំងអស់គ្នា ចំពោះ ការ បារម្ភ ស្រលាញ់ រាប់អាន ណា អ្វីៗ ដែល នៅសល់ ទុក អោយ ព្រហ្ម លិខិត ព្រេងវាសនា និស្ស័យ និង ពេលវេលា ជា អ្នក កំណត់ ទៅ ចុះ ណា បាទ »៕ កុំឲ្យរង់ចាំយូរ តោះទៅទស្សនាវីដេអូកូនៗដង្ហោយហៅឪពុកដូចខាងក្រោមនេះទាំងអស់គ្នា ៖

~







~







~

Related posts