ចូលរួមរំលែកទុ ក្ខ! តារាចម្រៀង ឆ័យលី ដាឡែន កំពុង ជួប ទុក្ខ ធំ ដោយសារបងស្រីបង្កើតបាន…

កាលពីថ្ងៃ ទី២៣ ខែ មករា ឆ្នាំ ២០២០១ នេះ អ្នក នាង ឆ័យលី ដាឡែន តារា ចម្រៀង ក្រមិចក្រមើម បានមាន ទុក្ខ ជាទំងន់ ខណៈ ដែលបងស្រី បង្កេីតជាទី ស្រលាញ់ បាន ទទួល មរណភាព ធ្វើ ឲ្យ តារា ចម្រៀង រូប នេះ រួមទាំង ក្រុម គ្រួសារ មានក្តីក្រៀមក្រំនិង រន្ធត់ ចិត្ត ជាខ្លាំង ។
សូម ជម្រាប ថា បងស្រី បង្កេីតរបស់ អ្នក នាង ឆ័យលី ដាឡែន បាន គាំងបេះដូង ស្លា ប់នៅតាម ផ្លូវ បន្ទាប់ ពីត្រលប់មកពីលេងភ្លេងខ្មែរនៅឯខេត្ត បាត់ ដំបង ។

~

ជាមួយ គ្នានេះ អ្នក នាង ឆ័យលី ដាឡែន ក៏បាន បង្ហោះសារបង្ហាញពី អារម្មណ៍ សោក សៅ ដោយមាន ខ្លឹមសារ ថា៖«បងក្រោកមកវិញមក គ្រួសារយេីងទេីបតែបាត់បង់ប៉ាមួយទេ បងកុំទៅមួយទៀតអី គ្រួសារយេីងទេីបដេីរជុំគ្នាថ្ងៃមុនទេ ពួកយេីងទេីបបានសប្បាយទេ បងឮខ្ញុំហៅអត់? តេីបានអ្នកណាពិភាក្សាជាមួយខ្ញុំទៀតពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំទទួលយកមិនបានទេ ខ្ញុំគេងមិនលក់ទេ បិតភ្នែកឃេីញតែបងស្រី បងមកវិញមក ទេវតាអេីយអោយបងស្រីខ្ញុំវិញមក»។ ទន្ទឹម នឹង ដំណឹង ដ៏ សោក សៅ បំផុត នេះ មាន ប្រិយមិត្ត និង មហាជន រួម ទាំង តារា ក្នុង វិថី សិល្បៈ ជាច្រើន រូប បានសម្តែងនូវ អារម្មណ៍ សោកស្ដាយ ព្រមទាំង ផ្ញើរ សារ ចូលរួម រំលែក ទុក្ខ យ៉ាង ក្រៀមក្រំ បំផុត ដល់ គ្រួសារ នៃ ស ព ផងដែរ ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់ បងស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

~

Related posts