កាន់តែខ្លោចចិត្ត ក្រោយ លាង ចាន់ឡា ដាច់ចិត្តទម្លាយរឿងខ្លួន និងថែមទាំងបានលើកដៃសុំអោយ…..

បើនិយាយដល់អតីតបេក្ខនារី ធ្លាប់បាន ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដាឆ្នាំ ២០១៩ កញ្ញា លៀង ចាន់ឡា ប្រិយមិត្តជាទូទៅប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខាន។ ដោយឡែកនៅមុននេះបន្តិចបើយោងតាមប្រភពលោក អុឹម ជីវ៉ា បានទម្លាយរឿងនឹកស្មានមិនដល់ទាក់ទងនឹងកញ្ញាបែបនេះថា ៖ “ហ៊ឺ..អាណិតណាស់ អតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែក លើកដៃសុំអោយបងប្អូន ហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារ ព្យាបាលជំងឺធ្ងន់ របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអី ហៅនាងទៅច្រៀងផង !”។ លៀង ចាន់ឡា ក៏បានចូល comment ក្នុងផុសនេះ ហើយបញ្ជាក់បន្ថែមថា “សូមអភ័យទោសផងចា៎ នាងខ្ញុំ លៀង ចាន់ឡា ខ្ញុំសុំទោសដែលបានបង្ហាញឲ្យដឹង ព្រោះប្អូនគ្រាន់ចង់បានការងារធ្វើ មានលុយជួយម៉ែ ពេលនេះ នាងខ្ញុំពិតជាគ្មាន សឹងតែបាយហូប សង្ឃឹមបងប្អូននឹងមិនជេរ”។ ចាន់ឡា បានស៊ែរផុសនេះ ហើយបន្ថែមថា “បងប្អូនហៅច្រៀងផងចា៎ រាល់ថ្ងៃអត់មានអីក្រៅពី លក់ផ្លែឈើទេ សុំទោសផង ដែលខ្ញុំបង្ហាញឲ្យដឹង ថាមិនបញ្ចញទេ”៕

~







~





~




~

Related posts