តួឯកប្រុសលោក Ken មិនបន្ដកុងត្រាជាតារាប្រុសក្នុងប៉ុស្ដិ៍លេខ៣ថៃទៀតទេ រូបលោកនឹងចេញទៅ….


តារាសម្ដែងប្រុសរូបសង្ហារតួឯកប្រុសមានប្រជាប្រិយភាពមួយដួងក្នុងសិល្បះថៃលោក Ken Phupoom បានឲដឹងផងដែរថាក្រោយចប់កុងត្រាចាស់ជាមួយស្ថានីយ៍ប៉ុស្ដិ៍លេខ៣ថៃលើកនេះរូបលោកមិនបន្ដកុងត្រាថ្មីនោះទេ។ ដោយរឿងនេះធ្វើឲអ្នកគាំទ្រខ្លះនឹកស្ដាយជំនួសរូបលោកបន្ដិចផងដែរព្រោះថា ប៉ុស្ដិ៍ទូរទស្សន៍មួយនេះមានតារាប្រុសស្រីល្បីឈ្មោះក្នុងសិល្បះថៃជាច្រើនរូបបានធ្វើការនៅទីនេះ ថែមទាំងមានតារាប្រុសស្រីថ្មីៗជាច្រើនរូបចូលមកជាបន្ដបន្ទាប់ផងដែរ។

តែក៏ជឿថាការសម្រេចចិត្តរបស់លោក Ken ចាកចេញពីប៉ុស្ដិ៍ទូរទស្សន៍លេខ៣ ដោយមកធ្វើជាតារាឯករាជ្យនិងធ្វើឲរូបលោកកាន់តែជោគជ័យក្នុងជីវិតសិល្បះ។ ដោយការធ្វើជាតារាសម្ដែងឯករាជ្យនេះមិនមែនមែនន័យថារូបលោកលែងថតរឿងឲប៉ុស្ដិ៍លេខ៣នោះទេ តែរូបលោកនឹងមានសិទ្ធលេងក្នុងប៉ុស្ដិ៍ទូរទស្សន៍ណាក៏បានដែលបានអញ្ជើញរូបលោកទៅសម្ដែង ហើយនឹងបានជួបជាមួយតួថ្មីៗផងដែរ។ជាក់

 

Related posts

Leave a Comment