ឯកឧត្តម គួច ចំរេីន បានចុះពិនិត្យ​ការអនុវត្ត​ កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩

មានបងប្អូនជាច្រើន បានលើកការកោតសរសើរ ពីស្នាដៃរបស់ឯកឧត្តម គួច ចំរើន និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានសហការគ្នា ដើម្បីអភិវឌ្ឍន៍ក្រុងមួយនេះ ឲ្យកាន់តែស្រស់ស្អាត និងមានសោភ័ណភាពល្អ ទាំងផ្លូវថ្នល់ ប្រព័ន្ធទឹក និងមានជាច្រើនទៀត។

ក្រៅពីអភិវឌ្ឍន៍ធ្វើឲ្យក្រុងមួយនេះ ស្រស់ស្អាតហើយនោះ លោក៏បានជួយដល់ជនទីទាល់ក្រ ដែលកំពុងតែជួយនូវបញ្ហា និងកំពុងតែជួយត្រូវការ ការជួយពីបងប្អូនផងនោះ។

កាលពីថ្ងៃ ទី០៥ ខែកក្តដា ឆ្នាំ២០២០ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ថា “បន្ទាប់​ពីដាំកូនកោងកាងរួច​ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យ​ការអនុវត្ត​ កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» របស់មន្ត្រីភូមិជម្ពូខ្មៅ ឃុំទួលទទឹង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន១៩គ្រួសារថាបានអនុវត្តបានត្រឹមត្រូវ និងតម្លាភាព​ ឬមិនបានត្រឹមត្រូវ និងគ្មានតម្លាភាព​ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះទាំងអស់នោះ”។

Related posts

Leave a Comment