ថ្ងៃការប៉ាម៉ាក់ លេងសុទ្ធតែឱ្យកាដូឡានប្រណីត MG ខ្សែកពេជ្រទាំងខ្សែៗបែបនេះ

អាពាហ៍ពិពាហ៍ គឺជាថ្ងៃមង្គលសិរី ដែលមេបា សាច់ញាតិខាងប្រុស និងខាងស្រី រៀបចំពិធីមង្គលយ៉ាងឱឡារិក ជូនបុត្រាបុត្រីរបស់ខ្លួន ដើម្បីគោរពទៅតាមប្រពៃណី ឱ្យចាស់ទុំញាតិស្រុកទាំងសងខាង ដឹងឮ និងជួយធ្វើជាសាក្សី ហើយពិធីមង្គលនេះត្រូវបានប្រជាជនខ្មែរយើងនាំគ្នាប្រារព្ធតរៀងមកឥតខាន ដោយសារនេះជាទំនៀមទម្លាប់ប្រពៃណីដែលសំខាន់មិនអាចរំលងបាន ។

នាពេលថ្មីៗនេះ​ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មហាជនកំពុងតែនាំគ្នាចាប់អារម្មណ៍នូវ ពិធីអាពាហ៍ពិពាហ៍មួយ ដែលរៀបចំបានយ៉ាងអធិកអធម ហើយអ្វីដែលពិសេសទៀតនោះគឺ ឪពុកម្ដាយខាងប្រុស និងខាងស្រី បានពញ្ញាក់អារម្មណ៍ កាដូរជូនគូស្វាមីភរិយាថ្មី នូវឡានថ្មីមួយគ្រឿង មកដល់មុខរោងតែម្ដង រួមជាមួយនឹង គ្រឿងអលង្កាមួយចំនួនទៀត​ ជាកាដូរចំណងដៃ ដែលមានដូចជា ខ្សែកមាស និង ខ្សែកពេជ្រ ជាដើម ។

ដោយសារតែរូបភាព ដ៏មានសុភមង្គលនៅក្នុងពិធី រួមជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MG ZS ពណ៌ ស ស៊េរីឆ្នាំ២០២១ យ៉ាងស៊ីវិល័យនេះហើយ បានធ្វើឱ្យមហាជននាំគ្នាចាប់អារម្ម ណ៍រំភើបជំនួស និង នាំគ្នាលួចច្រណែនទៀតផង រហូតដល់មានប្រិយមិត្តមួយចំនួន​ នាំគ្នាចែករំលែកតៗគ្នា និងនាំគ្នាបញ្ចេញមតិចំអន់គ្នាលេងគួរឱ្យចាប់អារម្មណ៍ ៕

Related posts