ឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន កូនឈឺយំរហូត ចងក្រមាអោបនឹងទ្រូងជិះហាលថ្ងៃក្តៅ សួរផ្លូវគេនាំកូនទៅពេទ្យ

ទឹកចិត្តម្ដាយធំធេងជាងមហាសមុទ្រ មិនអាចកាត់ថ្លៃបានចំពោះកូនភ្ងា ទោះលំបាក វេទនាប៉ុណ្ណោះ ក៏តែងតែផ្ដល់នូវភាពកក់ក្ដៅគ្រប់ដង្ហើមចេញចូល ។ ម្ដាយភ័យ ម្ដាយព្រួយ បារម្ភពីកូនគ្រប់ពេលវេលា ស៊ូឈឺខ្លួនឯង តែមិនចង់ឃើញកូនឈឺទេ ឃើញកូនមានជំងឺ ទ្រូងម្ដាយសែនគ្រាំគ្រា ចង់ឈឺជំនួសកូន ។

មិនខុសអីពីម្ដាយម្នាក់ ស៊ូជិះម៉ូតូមិនដឹងតាំងណាមកទេ យកក្រមាចងផ្អោបកូនស្រីនឹងដើមទ្រូង មកភ្នំពេញ ដើម្បីយកកូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ តាមគណនីហ្វេសប៊ុក Aplus Tripz បានបង្ហោះរូបមួយសន្លឹកបង្ហាញឱ្យឃើញពីស្ត្រីជាម្ដាយ ជិះម៉ូតូស្ពាយកូនកណ្ដាលថ្ងៃក្ដៅហែង ដើម្បីយកទៅមន្ទីរពេទ្យ តែមិនស្គាល់ផ្លូវទៅទេ ចេះតែប្រថុយជិះបណ្ដើរសួរគេបណ្ដើរ ធ្វើម៉េចឱ្យតែបានយកកូនទៅពេទ្យ ។ រីឯកូនស្រីវិញ ទ្រហោយំយ៉ាងក្រលួច ព្រោះតែជំងឺធ្វើទុក ហើយត្រូវមកជិះម៉ូតូកណ្ដាលថ្ងៃ ឱបផ្ទប់នឹងទ្រូងម្ដាយ សែនកម្សត់ក្រៃលែង រកពាក្យថ្លាថ្លែងមិនបានឡើយ ៕

Related posts