អីយ៉ា! ប្រពៃណាស់! ដើម្បីជួយដល់កុមាររងគ្រោះដែលរស់នៅក្នុងអង្គការ Afesip Cambodia បងស្រីចិត្តធម៌ ស្រីអូន និងស្វាមី បានជួយឧបថម្ភជាប្រាក់រហូតដល់ទៅរាប់រយលានឯណោះ

ប្រិយមិត្តពិតជាស្គាល់ហើយ ពងស្រីចិត្តធម៌ ស្រីអូន ដែលតែងតែជួយដល់ជនក្រីក្រ ចាស់ជរា និងកុមារកំព្រាជារឿយៗ។

~

ដោយនៅថ្ងៃនេះ បងស្រីបានបង្ហោះលើបណ្តាញសង្គមថា៖ “តាមរយ:លោកជំទាវ យឹម ឆៃលីន ក្រុមប្រឹក្សាភិបាលកិត្តិយស របស់ អង្គការ Afesip Cambodia នាងខ្ញុំ ស្រីអូន និងស្វាមី បានផ្តល់ថវិការជួយកូនៗរងគ្រោះដែលរស់នៅក្នុងអង្គការ ចំនួន ៥៤៤,០០០,០០០រៀល (១៣៦.០០០ដុល្លារ )សម្រាប់សម្រួលដល់ប្រតិបត្តិការរបស់អង្គការ ២ ឆ្នាំ និងបន្តជួយអង្គការ រយ:ពេល ១០ ឆ្នាំ។នាងខ្ញុំសូមអរគុណដល់លោកជំទាវ យឹម ឆៃលីន ដែលយកចិត្តទុកដាក់លើកូនៗរងគ្រោះ។ បញ្ជាក់: កូនៗរងគ្រោះទាំងអស់ទទួលបានការទំនុកបំរុងទាំងការស្នាក់នៅហូបចុកនិងការសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ ហេីយនាងខ្ញុំក៏បានបន្ដការជួយដល់ម្ដាយក្មេងរងគ្រោះដែលមានជីវភាពលំបាកខ្លាំងផងដែរ សូមជូនបុណ្យផងបងប្អូនខ្មែរ”៕

~









~

Related posts