ផ្ទុះអាវុធជនសង្ស័យជាជនជាតិចិន បា.ញ់ប្រ.ហារបុរសជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ

សម.ត្ថកិច្ចខេត្តព្រះសីហនុឲ្យដឹងជាបឋមថា មានករណីផ្ទុះអា.វុធពីជនស.ង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពបា.ញ់ប្រ.ហារបុរសជនជាតិចិនដូចគ្នា បណ្ដាលឲ្យម្នាក់បា.ត់ប.ង់ជី.វិត និងម្នាក់ទៀតរ.បួសធ្ងន់ វេលាម៉ោងជិត៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ប្រាប់បណ្ដាញផ្សព្វផ្សាយ ឲ្យដឹងជាបឋមថា ក្រោយកើតហេតុ លោកស្នងការបានបញ្ជាកម្លាំងជំនាញ ដោយមានកិច្ចសហការពីស.ម.ត្ថកិច្ចចម្រុះក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមចា.ប់ខ្លួនជ.នប.ង្ក ក្នុងនោះរបាយការណ៍បឋមបញ្ជាក់ថា ជ.នរ.ងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ជនសង្សយ័ដែលធ្វើសកម្មភាពបា.ញ់ប្រ.ហារនេះ ជិះរថយន្ដមួយគ្រឿងដែលក្រោយមក យករថយន្តនោះទៅទុកផ្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួន ក្នុងនោះខ្មា.ន់.កាំ.ភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។

Related posts