ដូចដែលដឹងស្រាប់ហើយថា បវរកញ្ញាឯក ឆ្នាំ ២០២០ និង២០២១ កញ្ញា សេង រដ្ឋា បានសរសេរលើបណ្តាញសង្គមថា ក្រុមហ៊ុន Miss Grand Cambodia បានបរិហារក្តេរិ៍ និងបានប្រកាសជាសាធារណៈឲ្យរូបនាងលាលែងពីតំណែង កាលពីថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា ក្រោយពីឃើញទិដ្ឋភាពបែបនេះ ខាងក្រុមហ៊ុនបានចេញដីកាមួយ កោះហៅរូបនាងទៅចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុននៅការិយាល័យផលិតកម្មមហាហង្ស កាលពីថ្ងៃទី១៩ ខែមករានេះ។ ដោយក្នុងនោះបានបញ្ជាក់ថា ប្រសិនបើកញ្ញា មិនព្រមចូលខ្លួនដោះស្រាយតាមសន្តិវិធីទេនោះ នឹងមានការកោះហៅជាលើកទី២ តែលើសពីនេះប្រសិនបើកញ្ញានៅមិនព្រមចូលខ្លួនមកដោះស្រាយទៀត នោះនឹងឈានដល់ការដកហូតតំណែងរបស់កញ្ញា។
គួរបន្ថែមថា មុននេះមិនប៉ុន្មានម៉ោងទេ អតីតបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជារូបនេះ បានប្រកាសលាលែងពីតំណែងដោយខ្លួនឯងជាផ្លូវការ រីឯក្រុមហ៊ុនក៏ប្រកាសថា សុំមិនទទួលដឹងឮ ក៏ព្រោះខ្លួនមិនទាន់និយាយអ្វីសោះជាមួយកញ្ញា។
ខណៈពេល ដែលបវរកញ្ញាឯកMiss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ប្រកាសលាលែងតំណែងនេះ ស្រាប់តែ កញ្ញា លឹម សុធាវី ជាចំណាត់ថ្នាក់លំដាប់រងទី១បន្ទាប់ពីរូបកញ្ញា ក៏បានចេញមកប្រកាសថាមិនទទួលយកតំណែងបន្ទាប់ពីកញ្ញាដែរ។ រូបនាងបានបន្ថែមថា ៖
នាងខ្ញុំសប្បាយចិត្ដនៅអ្វីដែល ខ្ញុំមានហើយក៏ពេញចិត្ដនៅអ្វីដែលខ្ញុំខំធ្វើ នឹងលិទ្ធផលដែលទទួលបាន ខ្ញុំមិនចង់បានអ្វីលើសពីនេះទៀតទេ ពិសេសអ្វីដែលមិនមែនជារបស់ខ្លួន។ នាងខ្ញុំនៅតែជា miss grand cambodia 1st runner up Forever មិនប្រែប្រួលឡើយ ហើយក៏មិនផ្លាស់ប្ដូឡេីយ៕
ក្រោយ សេង រដ្ឋា ចេញពីតំណែង ស្រាប់តែ លឹម សុធាវី ប្រកាសមិនទទួលតំណែង Miss Grand ២០២០ បន្តទេ
