កាន់តែក្តៅ! បន្ទាប់ប្រកាសនឹងអាច ដកដំណែងខ្លួន សេង រដ្ឋា ឆ្លើយតបវិញ យ៉ាងលឿនថា….

ងរ៉ាវ ជាទីចាប់អារម្មណ៍មួយ របស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជុំវិញ កញ្ញាឯកឆ្នាំ២០២០ កញ្ញា សេង រដ្ឋា នឹងអាចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ បើតារាស្រីរូបនេះ នឹងមិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុននោះទេ។

~

ជាក់ស្តែង ការបង្ហោះរបស់តាមផេកផ្លូវការរបស់ Miss Grand Cambodia មិនទាន់បានប៉ុន្មានផង កញ្ញា សេង រដ្ឋា ក៏បានឆ្លើយតបទៅករណីរឿងមួយនេះ ខណៈដែលខ្លួននាងផ្ទាល់ បានចេញមកស្រាយបំភ្លឺ ជុំវិញសារ បង្ហោះជាសាធារណៈលើគណនីរបស់នាង ដោយបានលើកឡើងដូចេ្នះថា៖សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារៈកន្លងមក (ដក តំណែង)ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក

~

ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life។ លើសពីនេះទៅទៀត មានមហាជនជាច្រើនបាន បញ្ចេញមតិយ៉ាងហូរហែរ ជាមួយរឿងរ៉ាវដែលកំពុងតែក្តៅគគុកមួយនេះ តែទោះជាយ៉ាងណាក៏ដោយ យើងមិនអាចដឹងថារឿងនេះទៅជាយ៉ាងណានោះទេ មានតែរង់មើល និងតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា៕

~

Related posts