អបអរសាទរ! ផ្ទះថ្មីគ្រួសារ ស្រីនីត សង់នៅចង្កេះភ្នំ ស្រស់ស្អាតមិនធម្មតា

កាលពីពេលថ្មីៗ ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាបានទទួលជ្រាបច្បាស់ហើយពី កុមារីភូមិភាគឥសាន ប្អូនស្រី យ៉ង់ ស្រីនីត ដែលរូបថតដ៏សែនស្រស់ស្អាត អមដោយស្នាមញញឹម ដ៏ស្រស់ស្អាត អំណោយផលពីធម្មជាតិ ទ្រេរមុខបែបខ្មែរ របស់ប្អូនស្រី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំង និងជាពិសេសពីម្ចាស់សំណាងការនានា ហើយថែមទាំងបានហៅប្អូនស្រីឲ្យជួយថតប្រម៉ូតឲ្យថែមទៀតផង។

~

យ៉ាងណាមិញកាលពីពេលថ្មីៗ យោងទៅតាមគណនីហ្វេសប៊ុក របស់លោកឧកញ៉ា ស្រីចាន់ថន ដែលបានបង្ហោះសារ អមដោយរូបភាព ដ៏ស្រស់ស្អាតរបសផ្ទះប្អូនស្រី យ៉ង់ ស្រីនីត ដែលសង់នៅចង្កេះភ្នំ គួបផ្សំ និងទេសភាពដ៏សែនស្រស់ស្អាតនៅតំបន់ភូមិភាគឥសាន នៅក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា៖ថ្ងៃនេះកូនស្រីប៉ា យ៉ុង ស្រីនីត មកទិញនំខួបជូនប៉ាដល់កន្លែង ផ្ទះគ្រួសារកូនស្រី ជិតរួចរាល់ហើយ ប៉ាជូនពរឲ្យកូនមាន សុខភាពល្អ នឹងមានអនាគតល្អដើម្បីជួយកិច្ចការគ្រួសារនឹងធ្វើជាក្មេងល្អ។

~

គួរកត់សម្គាល់ផងដែរថា ផ្ទះថ្មីដ៏ស្រស់ស្អាតរបស់ប្អូនស្រី យ៉ង់ ស្រីនីត នេះ គឺជាអំណោយឧបត្ថម្ភរបស់លោកឧកញ៉ា ស្រីចាន់ថន ជូនទៅដល់គ្រួសាររបស់ប្អូនស្រី និងបានរៀបចំសាងសង់ឡើងដោយយកចិត្តទុកដាក់ ហើយជាលទ្ធផល ផ្ទះរបស់ប្អូនស្រីពិតជាមានភាពស្រស់ស្អាត គួរឲ្យចង់ស្នាក់នៅពិតប្រាកដមែន៕

~

Related posts