ខ្ញុំយកទូរសព្ទ មកមើលរូបឡើងវិញជាមួយប្ដីខ្ញុំ ខ្ញុំនឹកឃើញឡើងវិញពេលចុះទៅតំបន់ដាច់ស្រយាលនៅខេត្តក្រចេះថ្ងៃមុន ទឹកភ្នែកខ្ញុំស្ទើររមៀលចុះមក បងប្អូនដឹងថាខ្ញុំជួបរឿងអីខ្លះទេ?

ប្រិយមិត្តពិតជាស្គាល់ហើយ បងស្រី ដាណា ដែលជាថៅកែហាងពេជ្រដ៍ស្រស់ស្អាត និងជាបុគ្គលមនុស្សទៀតផង។ បើតាមគណនីផេករបស់បងស្រី បានបង្ហោះថា៖ “ញុំយកទូរសព្ទ មកមើលរូបឡើងវិញជាមួយប្ដីខ្ញុំ ខ្ញុំនឹកឃើញឡើងវិញពេលចុះទៅតំបន់ដាច់ស្រយាលនៅខេត្តក្រចេះថ្ងៃមុន ទឹកភ្នែកខ្ញុំស្ទើររមៀលចុះមក 😢😢😢😢 បងប្អូនដឹងថាខ្ញុំជួបរឿងអីខ្លះទេ?

~

ខ្ញុំចូលទៅផ្ទះមួយនោះ ខ្ញុំស្រែកហៅថាមានអ្នកណានៅផ្ទះអត់? គ្មានអ្នកឆ្លើយទេ ពួកខ្ញុំក៏ដើរចេញវិញ ស្រាប់តែបន្តិចមានក្មេងស្រីម្នាក់លួចអើតមក ស្រែកសួរនាង នាងខ្លាច នាងមិនឆ្លើយ នាងបានត្រឹមសម្លឹងមក ដោយក្រសែភ្នែកបែបឆ្ងល់😥😥😥 បដីខ្ញុំ ហៅនាងចុះមក នាងក៏ចុះមក តែមិននិយាយអីទេ ហើយក្រុមខ្ញុំ ក៏បានយកអំណោយ សម្ភារៈសិក្សា ថវិកាជូននាង។ ប្ដីខ្ញុំ សួរនាងទៀតថា ហូបបាយនៅ នាងគ្រវីក្បាល ថាចាំឪពុកនាងមកផ្ទះវិញ ទើបមានអីហូប។ ពេលនោះ ម៉ោងជិត១រសៀលហើយ នាងប្រហែលជាឃ្លាន។ ពេលខ្ញុំចេញមក ឃើញនាងនៅអង្គុយកាន់នំប៉័ង ដោយការងឿងឆ្ងល់។
ទៅដល់ផ្ទះមួយទៀត មានរងើកភ្លើងក្រោមផ្ទះ ប្ដីខ្ញុំក្រឡេកមើលទៅក្នុង មាននារីម្នាក់អើតចេញមក។ សួរនាងដូចគ្នា ថាបានអីហូបនៅ?

~

នាងថា ចាំប្ដី ប្ដីនាងទៅស៊ីឈ្នួលបេះស្លឹក ហើយប្រហែលសង្ឃឹមថាមកវិញ អាចបានអីសម្រាប់ចម្អែតក្រពះខ្លះ។ រងើកភ្លើងខាងក្រោម គឺនាងកំពុងអាំងភ្លើង តាមបែបជនជាតិ គឺដុតចោលនៅក្រោមផ្ទះ ហើយនាងនៅតែម្នាក់ឯង ជាមួយកូនខ្ចីខាងក្នុង ឯប្ដីត្រូវចេញទៅស៊ីឈ្នួល។
ដល់កន្លែងមួយនោះ ខ្ញុំឃើញមនុស្សមួយក្រុម កំពុងជីករកកូនត្រី រើសខ្យងតូចជុំគ្នា ទាំងក្មេងតូចៗ។ ម៉ោងជាង ១២ហើយ គ្មានបាយទេ កុំថាឡើយម្ហូបសម្រាប់ទទួលទាន។ ប្ដីខ្ញុំចូលទៅស្រែកសួរគាត់ ស្រាប់តែគាត់និយាយភាសាជនជាតិដាក់គ្នាគាត់ បែបងឿងឆ្ងល់។ យកអំណោយជូនគាត់ គាត់ថាគ្មានលុយទេ គាត់ខ្លាច។

~

យើងប្រាប់គាត់ថា ពួកខ្ញុំជូនទេ មិនយកលុយទេ ទើបគាត់សប្បាយចិត្ត ហើយនិយាយថា គាត់មានកូនដល់ទៅ១០នាក់ ហើយម៉ោងជាង ១២ថ្ងៃត្រង់ មិនទាន់មានអីហូប។ បន្តិចក្រោយមក ទើបខ្ញុំនិយាយគ្នាជាមួយប្ដីខ្ញុំ តាមពិត យកអំណោយតាមផ្ទះនៅតំបន់ដាច់ស្រយាលនោះ ពួកគាត់មិនសូវហ៊ានទទួលភ្លាមៗ ព្រោះស្មានតែគេយកទៅលក់។
ឱជីវិតអើយជីវិត ទាំងនេះជាអ្វីដែលខ្ញុំជួបពីក្មេងៗ អារម្មណ៍រង់ចាំឪពុកម្ដាយ ដាំបាយឱ្យហូប អារម្មណ៍រង់ចាំរបស់ឆ្ងាញ់ៗ អារម្មណ៍ឃ្លាន រងាឯកា អារម្មណ៍ពេលដែលភ្លៀងផ្គររន្ទះ គ្មានកន្លែងជ្រកសមរម្យ ត្រូវឱបដៃរងាញ័រញាក់😭😭😭😭 បងប្អូនធ្លាប់ឆ្លងកាត់ ប្រាកដជាយល់ច្បាស់ ហើយសង្វេគខ្លួន។ ប្រទេសណាក៏មានអ្នកជួបការលំបាក កន្លែងណាក៏មានអ្នកជួបទុក្ខលំបាក គ្រាន់តែតិច និងច្រើន។ មានតែយើងរួមគ្នា ជួយគ្នា។ អ្នកធ្លាប់លំបាក ហើយជួយអ្នកកំពុងលំបាក ទើបដឹងថាអារម្មណ៍ដែលត្រូវគេជួយនោះ វាមានន័យបែបណា😢”៕

~

Related posts