អុញនោះ! ឃើញកូនកំលោះពាក់តែអាវរងានៅថ្ងៃពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ស្រាប់តែអ្នភូមិនាំគ្នាសើចចំអក មានអីម្តាយខាងស្រីក៍បានដាក់មួយម៉ាត់មកវិញថា…

បំណងប្រថ្នារបស់នារីភាគច្រើនគឺចង់រៀបការនៅក្នុងសណ្ឋាគារផ្កាយ៥ មានថ្លៃទឹកដោះជាចិញ្ចៀនពេជ្រលុយឡាននិងផ្ទះជាដើម ប៉ុន្ដែចង់ឲ្យងាកមកមើលពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះមានជីវភាពគ្រួសារក្រីក្រស្ថិតនៅក្នុងភូមិជនបទមួយ។

~

សារព័ត៌មានបរទេសបានរាយការណ៍ថា កូនកំលោះម្នាក់នេះជាអ្នកក្រីក្រគ្មានផ្ទះសម្បែងគ្មានលុយឡាន ជាកម្មករធ្វើការនៅក្នុងរោងចក្រមួយកន្លែង អ្នកទាំងពីរបានស្គាល់គ្នានៅក្នុងរោងចក្រនោះទីបំផុតពួកគេបានសម្រេចចិត្តរៀបការជាមួយគ្នា។ ឈុតសម្លៀកបំពាក់របស់កូនក្រមុំគឺជាឈុតដែលមានតម្លៃថោកជាងគេបំផុតនៅក្នុងហាង ចំណែកកូនកំលោះពាក់ស្បែកជើងប៉ាតា, ពាក់អាវរងា Jacket, មិនធ្វើមុខធ្វើសក់ឡើយ ត្រឹមតែប៉ុណ្ណឹងក៏អាចរៀបពិធីអាពាហ៍ពិពាហ៍បានហើយ ។ ពិធីរៀបមង្គលការបែបនេះមិនបានធ្វើឲ្យកូនក្រមុំអាក់អន់ស្រពន់ចិត្តឡើយ នាងបែរជានិយាយទាំងក្លាហានថា “ខ្ញុំមិនសុំអ្វីច្រើនណាស់ណានោះទេ ខ្ញុំចូលចិត្តមនុស្សប្រុសម្នាក់នេះ ។

~

ទោះបីគាត់គ្មានមាសប្រាក់ ប៉ុន្ដែតំណទៅមុខពួកយើងទាំងពីរក៏អាចធ្វើការរកប្រាក់បានដែរ សុំត្រឹមតែយើងទាំងពីរបានរស់នៅជាមួយគ្នាមានសេចក្ដីសុខ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ”។ ក្រោយពេលអ្នកទាំងពីររៀបការមិនបានប៉ុន្មានឆ្នាំផង ពួកគេបានត្រឡប់មកផ្ទះម្ដងទៀត ព្រមទាំងមានប្រាក់ផ្ញើធនាគារយ៉ាងច្រើនផងដែរ។ ហើយយកមកជូនឪពុកម្ដាយខាងស្រីព្រមទាំងនិយាយថា នេះជាប្រាក់ថ្លៃទឹកដោះ អ្នកទាំងពីរបានប្រគល់ជូនឪពុកម្ដាយរួចរាល់ ធ្វើឲ្យអ្នកភូមិមានការច្រណែនគូស្នេហ៍មួយគូនេះដែលមានជីវិតរស់នៅជាមួយគ្នាមានសុភមង្គល។

~

មិនយូរប៉ុន្មានអ្នកទាំងពីរបានបើករោងចក្រផ្ទាល់ខ្លួនទទួលបានជោគជ័យ ក្លាយជាសេដ្ឋីតែម្ដង!។សូមអបអរសាទរដល់គូស្នេហ៍មួយគូនេះដែលរស់នៅជាមួយគ្នាទទួលបានភាពជោគជ័យ ប៉ុន្ដែសម្រាប់អ្នកដែលមិនទាន់មានគូ សូមជូនពរឲ្យជួបតែមនុស្សល្អ ក្នុងលោកនេះមានឧបសគ្គជាច្រើនដែលត្រូវជួប ស៊ូៗទាំងអស់គ្នា!!


~

Related posts