គួរឱ្យស្រឡាញ់ណាស់ កូនស្រីរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា មានដុងទេពកោសល្យផ្នែកសិល្បៈមិនធម្មតាឡើយ

មានការចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលឃើញកូនស្រីដ៏គួរឱ្យស្រឡាញ់របស់ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ស្លៀកឈុតបែបប្រពៃណីខ្មែរបែបនេះ។ ជឿជាក់ថា ប្រិយមិត្តធ្លាប់បានឃើញហើយថា កូនស្រីរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា មានដុងទេពកោសល្យផ្នែកសិល្បៈមិនធម្មតាឡើយ។

កន្លងមក នាងតូចដ៏ស្រស់ស្អាតនេះ ចេះសម្តែង និងធ្វើកាយវិការត្រាប់ទៅតាមបទចម្រៀង ដែលធ្វើឱ្យអ្នកទស្សនាក្នាញ់ជាខ្លាំង។អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ កូនស្រីរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានថតម៉ូដឱ្យសម្អាងការមួយ ដែលមើលទៅកាយវិការសម​សួន ជាពិសេសទឹកមុខមិនចាញ់មនុស្សធំប៉ុន្មានឡើយ។ មានការសរសើរថា នៅក្មេងសោះ តែកូនស្រីរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា មានមុខមាត់ស្រស់ស្អាតណាស់ ធំឡើងដឹងតែល្បីហើយ។គេចាំបានថា មុននឹងក្លាយជាឧកញ៉ា ឡេង ណាវ៉ាត្រា គ្រាន់តែជាពលករនៅប្រទេសកូរ៉េសាមញ្ញម្នាក់ប៉ុណ្ណោះ ប៉ុន្ដែពេល​វិល​ត្រឡប់​មកកាន់មាតុប្រទេសវិញ លោកបានខិតខំប្រឹងប្រែង បង្កើនសមត្ថភាពបង្កើតមុខជំនួញជាច្រើន រហូតទទួលជោគជ័យ និង មានងារជាឧកញ៉ាចិត្តធម៌ល្បីឈ្មោះមួយរូបទៀតផង៕

 

Related posts