ត្រឡប់ពីភ្នំពេញមកស្រុកជួបប្រពន្ធ ស្រាប់តែមានផ្ទុះជ.ម្លោះប្រើហឹ.ង្សាគំ.រាមអារ.កប្រពន្ធ ថែមទាំងកាប់មេភូមិរបួសធ្ងន់ រួចដុតផ្ទះខ្លួនឯង ផ្អើលដល់សមត្ថកិច្ច

មានករ.ណីហឹ.ង្សាក្នុងគ្រួសារមួយរវាងបុរសជាប្តីពេលត្រឡប់ពីភ្នំពេញមកជួបប្រពន្ធនៅឯស្រុកកំណើត ស្រាប់តែមានជ.ម្លោះគ្នាយ៉ាងខ្លាំង ហើយបុរសជាប្តីបានគំរាមរកអារ.ក ស.ម្លា.ប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័.យក៏រត់ទៅប្តឹមេភូមិ។ ពេលមេភូមិមកសួរនាំក៏កា.ប់លោកមេភូមិបណ្ដាល ឱ្យរងរបួស រួចហើយដុតម៉ូតូ និង ដុ.តផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងស.មត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយបា.ញ់ទឹកពន្លត់ និងក៏កំពុងឡោមព័ទ្ធជនសង្ស័យផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ ត្របែកប្រហោង ឃុំ តាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមលោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យថា៖ជនសង្ស័យខាងលើមានឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ ហើយគេទើបត្រឡប់មកពីភ្នំពេញ។ ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះ សួស សារី ភេទប្រុស អាយុ ៧០ឆ្នាំ មុខរបរមេភូមិ ត្របែកប្រហោង រស់នៅក្បែរភូមិកើតហេតុខាងលើត្រូវជនសង្ស័យយកពូថៅកា.ប់ត្រូវ៦ កន្លែងហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

Related posts