បំផុតដំណើរប្រតិបត្តិការបង្រ្កាបករណី ឃាតកម្ម លើលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០ និង ០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបិទបញ្ចប់ហើយ ក្រោយឃាតកត្រូវបានសមត្ថកិច្ចបា.ញ់បញ្ចប់ជីវិត កាលពីយប់ថ្ងៃទី ១៥ មករា ២០២១ នេះ ក្រោយជនដៃដល់បានតបតបា.ញ់កាំភ្លើងអស់មួយបង់ ។
បេសកកម្មតាមចាប់ជនដៃដល់ឈ្មោះ អ៊ា ណារ៉េន ប្រព្រឹត្តិអស់រយៈពេល ១៧ ថ្ងៃ ក្រោយថ្ងៃកើតហេតុ គិតដល់យប់ថ្ងៃទី ១៥ មករា ២០២១ ក្នុងថ្ងៃដែលឃាតកត្រូវបានបាត់បង់ជីវិត ។ ជំហានដំបូងសមត្ថកិច្ចបានធ្វើការចាប់ខ្លួន បក្ខពួកឃាតក ម្នាក់ ឈ្មោះ កែ ចាន់មាន មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងនោះដែរម្ចាស់គណនី Facebook ឈ្មោះថា Dara Yamaha ជាសមត្ថកិច្ចមួយរូបដែលបានចូលរួមនៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកបានរៀបរាប់ថា៖ “ការខំប្រឹងទាំងយប់ទាំងថ្ងៃមិនបានគេងគ្រប់គ្រាន់យកឡានធ្វើជាផ្ទះក្នុងព្រៃ ពេលនេះបានជោគជយ័ហើយ ហើយក៏អគុណការស្រលាញ់យកចិត្តទុកដាក់ការពារគ្នាទៅវិញទៅមក(បងប្អូនក្រុមពូថៅដៃ) ហើយក៏អគុណអ្នកផ្តល់កំលាំងចិត្តនឹងយកចិត្តទុកដាក់បារម្មណ៏គ្រប់ពេល”។