អីយ៉ា! រំភើបជំនួស ក្រោយសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នាយកុយគួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នក….

ភ្នំពេញ: តារាកំប្លែងជើងចាស់ នាយកុយ ដែលត្រូវបានប្រជាជនខ្មែរទទួលស្គាល់ថា ជាតារាកំប្លែងម្នាក់ដែលប្រកបដោយសមត្ថភាព កំប្លុកកំប្លែង និងតែងតែបម្រើចំណីចក្ខុរបស់ប្រជាជនខ្មែរ ហើយផ្ទុះសំណើចអស់រយ:ពេលជាយូរឆ្នាំមកហើយ។

~

កាលពីពេលថ្មីៗនេះ យោងទៅតាមប្រសាសន៍ដ៏ខ្អង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងសារជូនប្រជាជនកម្ពុជា នាឱកាសដែលប្រទេសកម្ពុជា ទទួលបានជំនួយឧបត្ថម្ភជាវ៉ាក់សាំង មួយលានដូស ពីសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងអំឡុងពេលដែលសម្តេច ថ្លែងមានប្រសាសន៍ផងដែរនោះ សម្តេចលោកក៏បានចូល Comments ដោយមានប្រសាសន៍ថា៖ លោកកុយ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន។ទទួលបានវ៉ាក់សាំង និងមានហាងឆេងខ្ពស់។

~

ប្រសាសន៍សម្តេច តេជោ ហ៊ុន សែននៅក្រោយ ពេលដែលសម្តេចថ្លែងមានប្រសាសន៍នៅក្នុងComments ដូច្នេះ លោកកុយក៏បានបង្ហោះសារ តាមបណ្តាញសង្គមហ្វេកបុកយ៉ាងដូចនេះថា:ថ្ងៃនេះខ្ញុំសប្បាយចិត្តសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូរ ហើយលោកមានប្រសាសន៍ថាលោកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោម អ្នកទទួលមុន។ ទទួលវ៉ាក់សាំងបាននិងមានហាងឆេងខ្ពស់ ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះសម្ដេច ដែលលោកបានផ្ដល់កិត្តិយសឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុសកូនស្រីចៅប្រុសចៅស្រី ឱ្យជួបតែសេច្តីសុខកុំឲ្យមានជំងឺរបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុងរឿងបន្តទៀត អរគុណសន្តិភាព៕

~

\

Related posts