មិនរង់ចាំយូរ លោក ហេង ឡុង នាំយកថវិការបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រាទៅជូនក្រុមគ្រួសារនៃស ព និងព្រមទាំងបង្ហោះសារយ៉ាងខ្លីថា….

ុំវិញព័ត៌មានដ៏រន្ធត់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ទាក់ទងនឹងការលោតឆត្រយោងប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ។ ដោយឡែគ បន្ទាប់ពីឃើញបែបនេះ ស្រាប់តែឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះលើបណ្តាញសង្គមថា៖ “🙏🙏🙏🙏🙏😭😭😭😭 កនុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព) គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទ សូមចូលរួមរំលែកទុ ក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ ម រ ណ ភា ពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបា ត់ប ង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លារ (ពីមុឺនប្រាំពាន់ដុល្លារ) ដែលជូនទៅ គ្រួសារនៃស ព (15000 ដុល្លារ) និងគ្រួសារដែលរ ងរបួ សចំនួន(1 ម៉ឺនដុល្លារ) ។ 🙏🙏សមក្រុមគ្រួសារនៃស ពទាក់ទងមក បងហេងឡុង🙏 ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ”។ ដោយឡែក នៅថ្ងៃនេះ លោក ហេង ឡុង បានបង្ហោះថា៖ “ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខ្ញុំបាទតំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកា សរុបចំនួន ២៥,០០០ ដុល្លារ អាមេរិក ដោយ១,៥០០០ដុល្លារ ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ ដែលបានពលី និងថវិកា ១០,០០០ដុល្លារ ជូនលោកវរសេនីយ៍ត្រីឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលថ្ងៃទី ១៤ ខែមករា ម្សិលមិញនេះ”៕



~







Related posts