ឃាតកបា.ញ់ប្រហារវីរសេនីយ៍ទោ រ៉េត ស៊ីណែត បានបាត់បង់ជីវីតហើយ ក្រោយបា.ញ់តដៃនឹងសមត្ថកិច្ច មួយប្រាវល្ងាចមិញនេះ!

មុននេះបន្តិច បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និង ជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដែលបានប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងថា ជនដៃដល់ដែលបានបា.ញ់ស.ម្លាប់នាយរងនគរបាលព្រហ្មទណ្ឌខាងលើ ពេលនេះបានស្លាប់ហើយ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបា.ញ់តដៃមិនព្រមប្រគល់ខ្លួន ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តប្រាប់ព័ត៌មានខាងលើទៀតថា ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១នេះ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីសមត្ថកិច្ចស្រុកសំបូរ សហការជាមួយនឹងសមត្ថកិច្ចខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់ ។

ជនដៃដល់ដែលត្រូវបា.ញ់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០២០ ។សូមបញ្ជាក់ថា កាលពីថ្ងៃទី ៤ មករា ជនល្មើសបានបើករថយន្តដឹកប្រពន្ធកូនទៅខេត្តមណ្ឌលគីរី ស្រុកកោះញែក

Related posts