ហេតុតែខាងប្រុសមិនសូវមានទ្រព្យសម្បិត្តដូគេ កូនក្រមុំសុខចិត្តជួយចេញថ្លៃទឹកដោះ ៥០% ព្រោះហេតុផលដ៏រំជួលចិត្តនេះ

ដោយសារប្រពៃណីទំនៀមទម្លាប់ខ្មែរ តាំងពីបុរមបុរាណរៀងមក ខាងប្រុសត្រូវចូលស្ដីដណ្ដឹងខាងស្រី ដោយមកជាមួយនូវភ័ស្តុភាបណ្ណាការ មាសប្រាក់ កែវកង តមកដល់បច្ចុប្បន្ននេះ ខាងស្រីច្រើនបង្គាប់ថ្លៃបណ្ណាការ ដែលគេហៅថាថ្លៃទឹកដោះនេះ ពេលដែលភាគីបុរសចូលចែចូវ ។

យ៉ាងណាមិញទោះបីជាភាគច្រើននៅតែអនុវត្តទំនៀមនេះ ប៉ុន្តែក៏មានឪពុកម្ដាយ មួយចំនួនបានផ្សំផ្គុំរៀបការឱ្យកូនប្រុស ស្រី ដោយមិនបង្គាប់ថ្លៃបណ្ណាការអ្វីឡើយ ក្រោយរៀបការរួចប្រគល់ចំំណងដៃឱ្យកូនៗយកទៅបើកមុខរបររកស៊ី ។​ដោយឡែកថ្មីៗនេះ មានកូនក្រមុំមួយរូប​បានបង្ហោះសារយ៉ាងវែងអន្លាយ ដោយនាងសុខចិត្តចេញថ្លៃបណ្ណាការខាងកូនកំលោះ ដើម្បីអាចឱ្យពិធីមង្គលការមួយបានកើតឡើង ។

តាមគណនីហ្វេសប៊ុកឈ្មោះ Zeii Leak ​បានរៀបរាប់ហេតុផលបណ្ដាលឱ្យចិត្តនាងជួយចំណែកចេញថ្លៃបណ្ណាការទៅខាងកូនប្រុស យ៉ាងដូច្នេះថា៖ ខ្ញុំបាននិយាយថាថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា 50/50 ស្រាប់តែមានសំណួរជាច្រេីនសួរមកកាន់ខ្ញុំថា “ ហែងខ្លាចអត់ប្ដីមែន ? ហែងខ្លាចអត់អ្នកយក ? ហែងអត់ខ្មាស់គេទេអីដែលធ្វេីចឹង ? បេីខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ? ខូចទំនៀមទម្លាប់ ប្រពៃណីអស់ហេីយ…1 2 3 អីចឹងទៅ…. “ ចម្លេីយរបស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញដែលគេដាក់តម្លៃនៅលេីទីផ្សារថាបានតម្លៃប៉ុណ្ណេះប៉ុណ្ណោះហេីយដេីរអួតប្រាប់គេទេ ហេីយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំចង់អោបក្រសោបគាត់ទុក កុំអោយត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល ។ បេីស្រលាញ់ ហេីយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំតែសម្លឹងមេីលចំនួនទឹកប្រាក់ដែលគេយកមកស្ដីដណ្ដឹងនោះទេ ។

គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នាដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេគ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នា ចាយលុយជាមួយគ្នា…. បេីជួយសម្រាលបានក៏ជួយទៅ កុំពឹងលេីតែម្ខាងពេកអី ការហេីយចាប់ដៃគ្នាខំរកស៉ីគ្មាននរណាហ៊ានមកសេីចចំអកទេ។ ហេីយកុំនិយាយថាធ្វេីមិនគិតមុខមាត់ឪពុកម្ដាយ ព្រោះឪពុកម្ដាយតែងតែប្រាថ្នាចង់ឃេីញជីវិតគូកូនគាត់មានក្ដីសុខ មិនមែនសំខាន់លេីរឿងលុយថ្លៃបណ្ដាការតិចឬច្រេីនហ្នឹងទេ ។ ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ ថាមិនត្រូវ ៥ ឆ្នាំទៅមុខទៀតខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន ។ ហេីយសារមួយនេះដែរផ្ញេីរជូនដល់មិត្តប្រុសសំណព្វ បងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេ សន្យា ៣ ឆ្នាំទៀតយេីងនឹងសម្រេចគោលដៅជាមួយគ្នា ៕

Related posts