ផ្អើលទាំងព្រឹក ដើមឆ្នាំថី្ម ខេមរៈ សិរីមន្ត ត្រូវប្រពន្ធសំណព្វទិញឡាន Rolls-Royse ឲ្យមួយគ្រឿង

តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍រំភើបជាខ្លាំងក្រោយពីបានឃើញភរិយាជាទីស្រឡាញ់របស់លោកបាន Surprise នូវរថយន្តស៊េរីទំនើបលំដាប់សេដ្ឋីដល់រូបលោកនាឱកាសឆ្នាំថ្មីនេះ ហើយក្នុងនោះក៏មានការសរសើរពីភាពហាយសូររបស់តារាចម្រៀងរូបនេះជាមួយរថយន្តទំនើបដែលមានតម្លៃខ្ពស់ ។

ជាមួយនឹងរូបភាពឈរជិតរថយន្តស៊េរីទំនើបម៉ាក Rolls-Royse តារាចម្រៀងប្រចាំផលិតកម្មហង្សមាសបានភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗអ៊ីចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអីចូលចិត្តតើ ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់»។ ការលើកឡើងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យហ្វេនៗជាច្រើនរំភើបចិត្ត និង សាទរជាមួយកាដូពិសេសរបស់លោក ព្រោះដូចដឹងស្រាប់ហើយថារថយន្តប្រភេទនេះត្រូវបានគេដឹងថាមានតម្លៃខ្ពស់មិនធម្មតាឡើយ ។ នៅក្នុងពិភពសិល្បៈគឺមានតារាតិចតួចបំផុតដែលជិះរថយន្តស៊េរីខ្ពស់បែបនេះ មានដូចជា ងួន ចាន់ដេវីត និង គូស្នេហ៍ ទេព បូព្រឹក្ស និង ឈួន សុវណ្ណឆៃ ជាដើម ។

មានការព្រលយថាមូលហេតុភរិយា ខេមរៈ សិរីមន្ត កាដូរថយន្តទំនើបដល់ស្វាមីដូចនេះ ដើម្បីឱ្យស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះរបស់ស្វាមីដែលកំពុងឈរក្នុងលំដាប់ខ្ពស់នៅក្នុងផលិតកម្មហង្សមាស ។ មួយរយៈនេះគេចាប់អារម្មណ៍ឃើញតារាចម្រៀង ខេមរៈ សិរីមន្ត ស្រូបទាញបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ ជាពិសេសក្រោយតារាចម្រៀង ព្រាប សុវត្ថិ ចាកចេញ ដែលមានក្នុងនោះលោកមានបទចម្រៀងពីរោះជាច្រើនបទ មានដូចជាបទ «ពឺតៗ» ដែលផ្ទុះខ្លាំង

Related posts