ចោរពាក់ម៉ាស់​ ចូលកាច់កញ្ចក់រថយន្ត​ និង​វាយបំបែកកញ្ចក់រថយន្ត​លោក​ដួង​ តារា​

លោក​ដួង​ ​តារា​ ប្រធាន​ក្រុម​ការងារ​បណ្តាញ​សង្គម​ហ្វេសបុក​របស់​សម្ដេច​តេជោ​ បាន​ឱ្យ​ដឹង​ថា​លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ។

លោក​ដួង​ តារា​ ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបាន​បំផ្លាញដោយចោរ​ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។ កាមេរ៉ា​មេីលយប់មិញរវាងម៉ោង​ ០១:00 យប់​ មានចោរពាក់ម៉ាស់​ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង​ ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។

គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ​ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។

Related posts