អធិកអធមណាស់ ទៅមើលទិដ្ឋភាពពិធីភ្ជាប់ពាក្យអតីតព្រះមេគណ ប៊ុន សាលួត

ពិធីភ្ជាប់ពាក្យរបស់អតីតព្រះមេគណខេត្តឧត្ដរមានជ័យ ប៊ុន សាលួត វ័យ ៥២ ឆ្នាំ និងកូនក្រមុំវ័យ ១៩ ឆ្នាំ កំពុងធ្វើឱ្យម​ហាជនមានការចាប់អារម្មណ៍ជាខ្លាំង នៃភ័ព្វព្រេងវាសនាអ្នកទាំងពីរបានមកជួបប្រសព្វគ្នាក្នុងជាតិនេះ ជាគូដ៏ស័ក្ដិសមថ្វីដ្បិតថាអាយុខុសគ្នាឆ្ងាយដាច់សង្វែងក៏ពិតមែន ។

ពុទ្ធបរិស័ទប្រាកដជាធ្លាប់បានដឹងហើយថា ព្រះតេជព្រះគុណ ប៊ុន សាលួត គឺជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន និង ជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ ដែលសកម្មក្នុងកិច្ចការពារព្រៃឈើ នៅប្រទេសកម្ពុជា ហើយត្រូវបានពុទ្ធបរិស័ទ្ធនិយមហៅ «លោកឪ» ។ យ៉ាងណាបច្ចុប្បន្ននេះព្រះអង្គបានលាចាកសិក្ខាបទ ក្លាយជាសាមញ្ញជនធម្មតាវិញហើយ តាំងតែពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ។ក្រោយលាចាកសិក្ខាបទបានប្រមាណជាង ១ ខែកន្លងទៅនេះ ស្រាប់តែអន្ទិត ប៊ុន សាលួត បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយលោកអន្ទិតបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីវ័យក្មេងម្នាក់ឈ្មោះ វេ​ង សុខៈ​រក្ស អាយុ​ ១៩​ឆ្នាំជាអ្នកក្រុងសំរោង រស់នៅ​ក្រុង​សំរោងកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយការរៀបចំកម្មវិធីឡើងផ្អើលអ្នកស្រុកនៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕

Related posts