ទីបំផុតរកឃើញគូស្នេហ៍ដំបូង ជាន់ដីភ្នំខ្នងផ្សារថត Pre-Wedding ​ពិតជាស្អាតប្លែកភ្នែកបំផុត

ទីបំផុតមានគូស្នេហ៍ដំបូង ជម្នះគ្រប់ឧបសគ្គ ការធ្វើដំណើរដ៏វែងឆ្ងាយ ​ឆ្លងកាត់ច្រើនដំណាក់កាល បានឡើងទៅដល់តំបន់ភ្នំខ្នងផ្សារ ជាទីកន្លែងដ៏ស្អាតប្រៀបដូចឋានសួគ៌លើដី ដើម្បីទៅថត Pre-Wedding ។

តាមទំព័រហ្វេសប៊ុកផេក One Memory បានបង្ហោះរូបគូស្នេហ៍ថ្មីថ្មោង ដែលត្រៀមចូលរោងជ័យនាពេលខាងមុខនេះ បានតស៊ូ ព្យាយាម ឡើងដល់ភ្នំខ្នងផ្សារ ហើយអ្វីដែលពិសេសនោះ គឺរូបភាពបានបង្ហាញចេញមកពិតជាអស្ចារ្យបំផុត ។ នេះចាត់ទុកជាគូស្នេហ៍ដំបូងហើយ ដែលបានទៅដល់ទីតាំងដែលមានរយៈកម្ពស់ដ៏ខ្ពស់ ដើម្បីបានរូបភាពស្អាត ប្លែកភ្នែក នៅក្នុងថ្ងៃពិសេសរបស់ពួកគេ ។

ឈុតសម្លៀកបំពាក់កូនក្រមុំ និងកូនកំលោះ ស៊ីគ្នាឥតខ្ចោះទៅនឹងវាលស្មៅបៃតងខ្ចី ដាច់កន្ទុយភ្នែក បានធ្វើឱ្យអ្នកទាំងពីរកំពុងស្ថិតនៅទីឋានមួយដ៏ស្រស់បំព្រង ប្រៀបដូចជាក្ដីស្នេហ៍កំពុងតែមានភាពផ្អែមល្ហែមដូច្នោះដែរ ។

ចង់ដឹងថាអស្ចារ្យយ៉ាងណានោះសូមទស្សនារូបភាពដូចខាងក្រោមនេះដោយ

Related posts

Leave a Comment