មិនអស់ចិត្ត នាយកសាលាពលទាហានភូមិភាគពិសេសខេត្តកំពង់ឆ្នាំង បានស្រាយបំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍កាលពីចុងខែវិច្ឆិកា២០២០

បន្ទាប់ពីមានការបង្ហោះនៅលើបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក និងបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួនផងដែរ ដោយបានធ្វើការចោទប្រកាន់លើលោក នាយកសាលាពលទាហានរបស់យោធភូមិភាគពិសេសថា បានបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបែរជាមិនទទួលខុសត្រូវដល់ជនរងគ្រោះ និងថែមទាំងបានប្តឹងទៅលើជនរងគ្រោះទៅវិញទៀត ។

នាយកសាលាពលទាហ៊ានរបស់យោធភូមិភាគលោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន បានចេញមុខធ្វើការបកស្រាយចំពោះសារព័ត៌មានក្នុងស្រុកនិងបណ្តាញសង្គមហ្វេសបុក ដែលបានធ្វើការចោទប្រកាន់លោកថាគឺជាការមិនពិតនោះទេ ដែលបាបចោលលោកថាៈមិនទទួលខុសត្រូវ ចំពោះករណីគ្រោះថ្នាក់ចរាចកន្លងមកនោះ ។

លោកបានធ្វើការបកស្រាយបញ្ជាក់វិញថា នៅថ្ងៃកើតហេតុ គឺល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចំណុចផ្លូវបត់ចូលទៅសាលាភូមិភាគ៦ នៅក្នុងរថយន្តរបស់លោកមានគ្នា ៥ នាក់ រួមទាំងអ្នកបើកបររថយន្តរបស់លោកម្នាក់ផងដែរ ។

នៅ ពេលដែលមកដល់កន្លែងកើតហេតុ អ្នកបើកបររថយន្តរបស់លោក បានបត់ឆ្វេងដៃ លុះបត់ជិតផុតទៅហើយស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នាឌុបគ្នា ៥ នាក់ បានមកបញ្ច្រាស់ទិស ជាមួយរថយន្តរបស់លោក ហើយបម្រុងគេច តែគេចេញមិនផុតព្រោះ ជួបឧបសគ្គ ទើបបានមកបុករថយន្តរបស់លោក តែម្តង ។

នាយកសាលាពលទាហ៊ានបានអោយដឹងទៀតថា ក្រោយពេលកើតហេតុ លោកបានឲ្យតំណាងរបស់ខ្លួន ទៅចចា សម្របសម្រួលជាមួយភាគីជនរងគ្រោះរហូតដល់ទៅចំនួន ៤ លើក និងលើកចុងក្រោយ មានទាំងមេធាវីផង លោកសូមជូនសំណងទៅជនរងគ្រោះចំនួន ៤ ពាន់ដុល្លារ ប៉ុន្តែភាគីខាងជនរងគ្រោះដែលមានកុមារអាយុ២ឆ្នាំម្នាក់បានស្លាប់ផង មិនទទួលយក ។

នាយកសាលាពលទាហ៊ានដែលជាភាគីរថយន្ត បានអោយដឹងបន្តទៀតថា ក្រោយពេលដឹងថា ៖ ភាគីបង្ករបានស្លាប់កុមារម្នាក់ ក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកបានចាត់ឱ្យតំណាងរបស់លោក ទៅជួយឧបត្ថម្ភក្នុងកម្មវិធីបុណ្យសពក្មេងតូចអាយុ 2 ឆ្នាំ ដោយក្នុងនោះមាន អង្ករចំនួន ៣ការ៉ុង ស្មើ១៥០គីឡូក្រាម ទឹកក្រូច ២កេស ថវិកាចំនួន២០ ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀត។ និយាយជារួម ទាំងការសម្របសម្រួល ទាំងការជួយឧបត្ថម បុណ្យសព សុទ្ឋតែឆន្ទះក្នុងការដោះស្រាយ និងទទួលខុសត្រូវ ហេតុអីបានជាគេចោទលោកថា៖ មិនទទួលខុសត្រូវក្នុងហេតុការគ្រោះថ្នាក់ចរាចរនេះ ទាំងអស់ទៅវិញ ។

ចំពោះករណីចោទលោក ថាៈ បានដាក់ពាក្យប្តឹង ទៅភាគីម៉ូតូវិញនោះ គឺលោក ពិតជាបានប្តឹងមែន ព្រោះ បានព្យាយាមសម្របសម្រួលច្រើនដងហើយ នៅតែមិនទទួលបានផល ហើយក្នុងហេតុការនោះទៀត មិនមែនភាគីរថយន្តជាអ្នកខុសនោះទេ គឺម៉ូតូជាអ្នកខុស ។

ទោះយ៉ាងនេះក្តី តាមភាគីម៉ូតូដែលរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថាគឺមិនអាចទទួលយកបានឡើយ តត្រឹមកម្រឹត៤ពាន់ដុល្លានោះ ព្រោះថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីម៉ូតូបានស្លាប់កូនតូចម្នាក់ ចំណែកម្នាក់ទៀត បានបាក់ជើង ដែលកំពុងតែសម្រាកនៅមន្ទីរពេទ្យផងដែរ ។

ដោយឡែកយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាក្នុងករណីកើតហេតុខាងលើគឺបង្កដោយឡើងដោយភាគីរថយន្ត៕

Related posts